មកមើល សុខ ស្រីនាង ស្លៀកពាក់ទៅវត្ត ជាមួយនឹងសម្លៀកបំពាក់ សមរម្យ ស្រស់ស្អាត សាមញ្ញ និងបែបទាន់សម័យ

បើទោះបីជាតារាចម្រៀងស្រីសម្បុរស្រអែម អ្នកនាង សុខ ស្រីនាង ពុំសូវជាចេញមុខនៅលើកញ្ចក់ទូរទស្សន៍ក៏ពិតមែន តែតារាចម្រៀងស្រីរួបនេះមានភាពមមាញឹកជាច្រើនជាមួយការប្រគំតន្រ្តីនៅតាមបណ្ដាខេត្តទៅវិញ។

ដោយឡែក កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីនិងជាម្ចាស់បទ «ហត់ទេស្រលាញ់គេម្នាក់ឯង» បានបង្ហោះរូបភាពជាច្រើន នៅគណនីហ្វេសប៊ុក ផ្លូវការរបស់ខ្លួន ជាមួយនឹងការធ្វើបុណ្យរបស់នាង ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌ ។

ទោះបីជាមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈច្រើន យ៉ាងណាក្តី ក៏នាងមិនភ្លេចទៅវត្តធ្វើបុណ្យសាងកុសល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ ជាមួយនឹងសម្លៀកបំពាក់ សមរម្យ ស្រស់ស្អាត ដែលមើលទៅសាមញ្ញ បែបទាន់សម័យ ៕

សូមមើលរូបភាពខាងក្រោមនេះ៖