ជន​​ជក់​ចិត្តណាស់! ក្នុងឱកាសភ្ជុំបិណ្ឌ បទ​​ថ្មី​​របស់កញ្ញា សុខ ពិសី និង​លោក កែវវាសនា ដែលមានចំណងជើងថា «ឱបអន្សមចាំអូន» (មានវីដេអូ)

ភ្នំពេញ៖ ក្នុងឱកាលពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរនេះផងដែរ ផលិតកម្មសាន់ដេ បានរៀបចំចំណងដៃថ្មីមួយសម្រាប់ទស្សនិកជន ដែលបទចម្រៀងថ្មីនេះ ត្រូវបានច្រៀងដោយ កញ្ញាសុខ ពិសី ច្រៀងឆ្លើយឆ្លងគ្នាជាមួយលោក កែវ វាសនា ហើយបទនោះមានចំណងជើងថា «ឱបអន្សមចាំអូន» ។

តាមការកត់សម្គាល់ បទចម្រៀងថ្មីនេះ ទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន និងហ្វេនៗរបស់កញ្ញា សុខពិសី ក៏ដូចជាលោក កែវ វាសនា ផងដែរ ។

បទនេះត្រូវបាននិពន្ធទំនុកច្រៀងដោយ លោក ដេវិនសុី ហើយបទថ្មីដែលជាចង្វាក់រាំវង់នេះ មានទស្សនិកជនគាំទ្រខ្លាំងទាំងក្នុងបណ្តាញសង្គមហ្វេសប៊ុក និង YouTube ៕ ប្រិយមិត្តចង់ជ្រាបច្បាស់ថាបទចម្រៀងមួយបទនេះពិរោះនិងមានអត្ថន័យយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម