មើលហើយពិតជារំភើប! ច្រើនសន្លឹក! មកមើលការស្លៀកពាក់របស់ បងប្អូនខ្មែរក្រោមយើង នៅតែរក្សាប្រពៃណីវប្បធម៌ខ្មែរបានល្អមិនឲ្យសាបសូន្យឡើយ…

ថ្វីត្បិត កម្ពុជាក្រោម យើងសព្វថ្ងៃ មិនស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជា និងមានការរឹតបណ្ដឹង អំពីទំនៀមទម្លាប់ខ្មែរក៏ដោយ ក៏ប្រជាជនខ្មែរក្រោមយើង នៅតែរក្សាប្រពៃណីខ្មែរយើងបាន ជាងខ្មែរកណ្ដាលមួយទៀតផង ។

ពិត​មែន​ថា​មានឈ្មោះ “​កម្ពុជា​ក្រោម​” ​ហើយ​សព្វថ្ងៃនេះ ​ស្ថិតក្នុង​ប្រទេស​វៀតណាម ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ នាពេល​បច្ចុប្បន្ន​នេះ ​គេ​នៅ​រក្សាបាន​នូវ​ទំនៀម​ទំលាប់​ប្រពៃណី អក្សរសាស្ត្រ​ខ្មែរ បាន​ខ្ជាប់​ខ្ជូ​ន ដូច​បងប្អូន​ខ្មែរ ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជាយើង​ផងដែរ ហើយ​ការរស់នៅ​ ការគោរព​ប្រ​ណិ​ប​ត្តិ​ជំនឿ​ ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ និង​អក្សរ​សា​ស្ត្រ ​ក៏​ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម ​អនុញ្ញាត​ឲ្យ​គោរព​ប្រ​ណិ​ប​ត្តិ​បាន​ទូលំទូលាយ​ជាង​មុន ​គួរ​ឲ្យ​កត់សម្គាល់​។

មិនត្រឹមរក្សាប្រពៃណីវប្បធម៌បានល្អបងប្អូនខ្មែរក្រោមនៅមានការគោរពប្រតិបត្តិចំពោះព្រះសង្ឃ និងវត្តអារាម បានល្អប្រសើរទៀតផង។ នេះជារូបភាពបុណ្យបញ្ចុះខណ្ឌសីមា វត្តកំពង់ក្សាន្ តនិងវត្តព្រែកទុងច៊ ខេត្តព្រះត្រពាំង ។