កំពូលតារាស្រី ដែលមានផ្ទៃពោះ និងត្រូវជាប្រពន្ធលោក អ៉ឹង សុខលី ដែលជាអូនប្រុសម្ចាស់ផលិតកម្មហង្សមាស គឺអ្នកនាង ឪក សុគន្ធកញ្ញា ធ្លាប់បានប្រកាសលក់ខោអាវជាលើកដំបូង ដើម្បីយកថវិការ ដែលលក់បានទៅជួយដល់មន្ទីពេទ្យ គន្ធបុប្ផា ។
ហើយជាលទ្ធផល នៅថ្ងៃទី ១៦ ខែកញ្ញានេះ បើយោងទំព័រហ្វេសប៊ុក របស់តារាល្បីរូបនេះ បានសរសេរអោយដឹងថា៖ «នេះជាថវិកាបានមកពីការ “ទិញដើម្បីចែករំលែកក្តីស្រលាញ់” របស់បងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំបានយកមកប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា អរគុណចំពោះការចូលរួមរបស់បងប្អូនគ្រប់គ្នា…»
សូមជ្រាបផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ឪក សុគន្ធកញ្ញា បានដាក់សម្លៀកបំពាក់របស់ខ្លួន ដែលធ្លាប់បានប្រើប្រាស់ និងខ្លះទៀតមិនធ្លាប់បានប្រើប្រាស់ដាក់លក់ត្រឹមតែ ១០ដុល្លារ ទៅ២០ដុល្លារ តែប៉ុណ្ណោះ ដោយទីតាំងដែលដាក់លក់សម្លៀកបំពាក់ស្ថិតនៅជិតផ្សារដេប៉ូ ផ្ទះលេខ 163B ផ្លូវ 215 ៕