កញ្ញា ជីជី មិនខ្វល់សម្តីពេបជ្រាយ របស់អ្នកដទៃថា សង្សារខ្លួនជិះត្រឹមម៉ូតូឡើយ ព្រោះថា …

ភ្នំពេញ៖ ​​​​​​​​​​​​​​​​​​​​​​​​ពិធីការិនី CTN កញ្ញាពេជ្រ សូលីដា ហៅជីជី ​​​​​​​​​​​​​​​​​​​​​​​​នាងមិនបានចាប់អារម្មណ៏ពីសម្តីមិត្តភក្តិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលនាងមានសង្សារជាបុរសត្រឹមតែជាអ្នកជិះម៉ូតូនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនតែប៉ុណ្នោះ ជីជី នៅតែធ្វើមិនដឹងមិនឮ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយកាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយសង្សារថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនត្រឹមតែមិនស្ដាប់ការពេបជ្រាយពីមិត្តភក្ដិនោះទេ​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្ដែជីជី កាន់តែបង្ហាញរូបភាពស្អិតល្មួតជាមួយសង្សារថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលមើលទៅពួកគេចិត្ត១ថ្លើម១ទៅហើយពេលនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កន្លងមកថៅកែស្រីរូបស្អាតលក់លៀសហាលរូបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្លាប់ប្រាប់ថា​នាងអាចនឹងរៀបការនៅ២ឬ៣ឆ្នាំខាងមុខនេះហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាងបានប្រាប់ទៀតថា នាងបានបែកគ្នាជាមួយកូនអ្នកមានទ្រព្យស្ដុកម្នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ប្រភពបានឲ្យដឹងថា ជីជី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនចង់ដំបៅបេះដូងជាលើកទី២

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយប្រុសអ្នកមាន ​​​​​​​​​​​​​​​ទើបពេលនេះនាងត្រូវការតែប្រុសណាដែលមានស្នេហ៍ស្មោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាជាងសាងស្នេហ៍ជាមួយកូនអ្នកធំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬអ្នកមានដែលស្រលាញ់បានតែដំបូង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែចុងក្រោយធ្វើឲ្យនាងហូរទឹកភ្នែកតែម្នាក់ឯង ៕

ប្រភព៖ នគរធំ