បើអ្នកមានទម្លាប់ចង្រៃទាំង ៦ ខាងក្រោមនេះខួរក្បាលអ្នកអាចនឹងត្រូវបំផ្លាញដោយមិនដឹងខ្លួន
១. មិនញុាំអាហារពេលព្រឹក
វាធ្វើអោយជាតិស្ករក្នុងឈាមធ្លាក់ចុះ និងធ្វើអោយសរសៃឈាម វាដឹកនាំសាធាតុចិញ្ចឹមទៅខួរក្បាលមិនគ្រប់គ្រាន់ ជាហេតុនាំឲ្យខួរក្បាលចុះខ្សោយ ។ សូមញុាំអាហារពេលព្រឹកឲ្យបានទៀតទាត់ ។
២. ជក់បារី
មិនត្រឹមតែបំផ្លាញសួតនោះទេ តែធ្វើឲ្យខួរក្បាល កាន់តែរួញ និងឆាប់ងាប់កោសិការប្រសាទ ហើយអាចប្រឈមមុខយ៉ាងខ្លាំងនឹងការវង្វេងវង្វាន់មុនអាយុ ។
៣. ទទួលទានជាតិស្ករច្រើនជ្រុល
ការទទួលទានអាហារដែលមានជាតិផ្អែម ស្ករច្រើនលើសលប់នោះ បានធ្វើឲ្យប៉ះពាល់ដល់ដំណើរស្រូបយកប្រូរតេអុីន និងសារធាតុចិញ្ចឹម នាំឲ្យរាងការប្រឈមនឹងកង្វះសារធាតុចិញ្ចឹមទៅកាត់ខួរក្បាល ។
៤. គេងមិនគ្រប់គ្រាន់
ការគេងគឺជាពេលដែលខួរក្បាលអាចទទួលបានការជួសជុលល្អបំផុត ចឹងបើគេងកាត់តែតិច និងយប់ជ្រៅពេកនោះខួរក្បាលនឹងខកខានទទួលបានការជួសជុល ។
៥. ទទួលរងផ្សែងពុល
ការស្រូបផ្សៃងពុល វាកាត់បន្ថយអុកសុីហ្សែនទៅចិញ្ចឹមខួរក្បាល និងនាំជាតិពុលចូលទៅជំនួសវិញ ។ ចំពោះមនុស្សធម្មតាបើមិនបានទទួលអុកសុីសែនលើសពី ៣ នាទី អាចនាំឲ្យខួរក្បាលខូចជាអចិន្ត្រៃយ៍បាន ។
៦. គេងគ្របមុខ
គេងគ្របមុខនេះជាមូលហេតុដ៏ធំមួយដែលរារាំងការផ្គត់ផ្គង់អុកសុីសែនទៅខួរក្បាលជាហេតុនាំឲ្យមានការស្រូបយកការបូនឌីអុកសុីតទៅជំនួសវិញ នាំឲ្យប៉ះពាល់ខួរក្បាលនិងធីងធោងពេលងើបឡើង ៕