សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកា ដល់គ្រួសារក្មេងស្រីស្លាប់ដោយសារលិចទូកនៅ នូវទឹកប្រាក់ចំនួន…

រតនគិរី៖ ប្រិយមិត្តបានដឹងរូចហើយ នៅខេត្តរតនគិរី បានទទួលរងដោយជំនន់ទឹកភ្លៀង ហើយបណ្តាលអោយខេត្តមួយនេះ ជន់លិចលំនៅដ្ឋានមួយចំនួន ដែលធ្វើអោយរដ្ឋាភិបាល បានសម្រេចអោយ ឯកឧត្តមទេរដ្ឋមន្រ្តីគន់ គីម អនុប្រធានទី១នៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចេញដំណើរតាមឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់ខេត្តរតនគិរី គឺដើម្បីជួយជន្លៀសប្រជាពលរដ្ឋចំនួន៥០០គ្រួសា ដែលកំពង់ទទួលរងនួវទឹកជំនន់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយកាលពីម្សិលមិញនេះ មានក្មេងស្រីម្នាក់ ដែលមានឈ្មោះថា រ៉ា រចនា អាយុ ១៥ឆ្នាំ នៅភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបានលង់ទឹកស្លាប់ យ៉ាងសោកសង្វេគជាទីបំផុត ដោយសារលិចទូក ។

ក្រោយពីបានទទួលដំណឹងនោះរួច រដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ប្រាប់អោយដឹងថា៖ «សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ជូនដល់ក្រុមគ្រួសារនៃសពក្មេងស្រី ដែលបានលង់ទឹកស្លាប នៅព្រឹកថ្ងៃទី១០ ខែសីហានេះតែម្តង ៕