ចិន៖ ប្រិយមិត្តដឹងរួចមកហើយថា ប្រទេសចិនគឺជាប្រទេសដែលធំមួយក្នុងពិភពលោកយើងនេះ មិនតែប៉ុណ្នោះនោះទេថែមទាំងជាប់ជាប្រទេសដែមានប្រជាជនច្រើនជាគេនៅលើពិភពលោកផងដែរ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះបានកើនឡើងជាខ្លាំង តាមប្រភពព័ត៍មានពីកាសែត សុិនហួ របស់ចិនបានរាយការណ៍ថា ចិននឹងការបន្ថយភាពក្រីក្រឲ្យអស់នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ ។
តំបន់គ្រប់គ្រង សុិនជៀង អុយហ្គ័រ ត្រូវបានជួយឧបត្ថម្ភដល់បណ្តាកសិករ និងអ្នកចិញ្ចឹមសត្វដែលក្រីក្រយ៉ាងច្រើនពីតំបន់ភ្នំ និងសមុទ្រខ្សាច់ ដោយអោយមករស់នៅក្នុងតំបន់ប្រសើរវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិតឲ្យបានល្អ ។ ចុងឆ្នាំ ២០១៨ ប្រជាកសិករដែលក្រីក្រមានទាំងអស់ ១៤០.០០០ នាក់ បានទទួលការផ្លាស់ទីលំនៅ និងឆ្នាំ២០១៩ មាន ២១.០០០ នាក់ទៀត ៕