ប្រិយមិត្តប្រកាដជាបានដឹងហើយថា តារាចម្រៀងប្រុសដ៏ល្បីថ្គាមខ្លា ចង្ការស្អាត សម្លេងធ្ងន់ម្ចាស់បទ អូនកុំយំៗ លោក អ៊ីណូ (Eno) ធ្លាប់បានសន្យាជាមួយនឹងប្អូនស្រី ចាន់ឡា ថាទោះជាធ្លាក់ការប្រកួតក៏ដោយ ក៏លោកអ៊ីណូនឹងចេញចំរៀងថ្មី Original Song ជាមួយលោក Eno ដែរ ។
ជាក់ស្ដែងនាពេលថ្មីៗនេះ ស្រាប់តែអតីតបេក្ខភាព លៀង ចាន់ឡា បានបង្ហោះអោយដឹងថា៖ «ចង់ស្តាប់បទចម្រៀងនាងខ្ញុំអត់ចា នឹងចងស្គាល់ចំណងជើងបទចម្រៀងនាងខ្ញុំអត់ ចេញនៅក្នុងពេលឆាប់ៗនេះហើយនៅក្នុង Team បង Eno Original Song កុំភ្លេចណាបទចម្រៀងនាងខ្ញុំនឹងចេញឆាប់ៗនេះហើយ ស្តាប់ទាំងអស់គ្នាណា អរគុណ» ។
ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជារីករាយចំពោះនាង ដែលទទួលបាននូវការនិពន្ធ និងច្រៀងបទចម្រៀង ក្រោមការធ្វើឡើងពី តារារៀមច្បងលោកអ៊ីណូ ដែលធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំស្តាប់គ្រប់គ្នាតែម្តង៕