ភ្នំពេញ៖ ប្រិយមិត្តបានដឹងរួចមកហើយថា ក្រោយពីមានគណនីហ្វេសប៊ុកដែលមានឈ្មោះ Bun Hoeun Sanh បានបង្ហោះវីដេអូឃ្លីប ដៀលខ្មែរ និងបង្ហាញថាពីក្រុមលោកហេង ឡុង និងឧកញ៉ា ឡេង ណាវ៉ាត្រា ព្រមទាំងតារាចម្រៀងល្បី បាននាំគ្នារាំច្រៀងនៅព្រលាណយន្តហោះ ។
ពេលដែររឿងរ៉ាវខាងលើនេះបាន កំពុងតែឆេះងំក្នុងបណ្តាញសង្គម ទោះជាយ៉ាងណា តារាចម្រៀងស្រីប្រចាំផលិកម្មរស្មីហង្សមាស ពេជ្រ សូលីកា បានសរសេរសារបង្ហោះក្នុង បណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖ «មុននឹងអ្នកដៀលថា ពូជខ្មែរយ៉ាប់ ពូជខ្មែរមិនថ្លៃថ្នូរ ពូជខ្មែរថោកទាប តើពេលហ្នឹងអ្នកមានសួរខ្លួនឯងទេថាកំពុងនឹងនិយាយភាសាជាតិអ្វីចេញមក ?
សូមអ្នកកុំប្រើភាសាជាតិខ្មែរយកមកនិយាយ វាប្រៀបដូចជាអ្នកកំពុងតែដៀលខ្លួនឯងដែរអ៊ីចឹង បើអ្នកអស្ចារ្យ សូមកុំប្រើភាសាជាតិខ្ញុំ មកដៀលជាតិខ្ញុំ ដរាបណាអ្នកមានឈាមជ័រជាខ្មែរដែរ» ៕