ក្រោយលទ្ធផល ប្រឡងបាក់ឌុប ប្អូនៗមួយចំនួនបានប្រឡងធ្លាក់និងបាក់ទឹកចិត្ត ពេលនេះលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារលើកទឹកចិត្តថា…

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ នេះ តាមប្រភពបានអោយដឹងថា បេក្ខជនមានចំនួយសរុប ១១៧,០៤នាក់ មាន២០២មណ្ឌល និង៤,៧២៤ បន្ទប់ ហើយបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ គឺស្មើនិង៦៨.៦២% ក្នុងនោះផងដែរសិស្សានុសិស្យ ទទួលបាននិទ្ទេស A មាន៤៤៣នាក់ ។

ប៉ុន្តែក៏មានប្អូនៗ ជាច្រើនទទួលបានលទ្ធផលមិនជាទីគាប់ចិត្ត បានកំពុងតែមានការកើតទុក្ខនិងមិនសប្បាយចិត្ត ចំពោះលទ្ធផលរបស់ខ្លួន ហើយក៏មានប្អូនៗមួយចំនួនទៀតគិតថា អនាគតរបស់ពួកគេត្រូវបានបញ្ចប់ត្រឹមនេះ ។

ចំពោះបញ្ហាការបាក់ទឹកចិត្តនេះ ស្រាប់តែលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលកំពុងតែមានកេរ្តិ៍ឈ្មោះល្បី និងលោកតែងតែជួបដល់អ្នកទន់ខ្សោយនោះ បានចែករំលែកសារលើកទឹកចិត្តមួយឃ្លាទៅកាន់ប្អូនៗដែលប្រឡងធ្លាក់បាក់ឌុប ថា៖ «បរាជ័យប្រឡងបាក់ឌុបមិនប្រាកដថាបរាជ័យក្នុងជីវិតឡើយ ហើយការរៀនសូត្រក៏មិនមែនមានតែនៅក្នុងសាលាដែរ ក្រោកឈរកុំហូរទឹកភ្នែកប្រឹងឲ្យរឺងមាំ រក្សារក្តីស្រមៃបន្តដំណើរទៅមុខ» ៕