ស្វីតណាស់! ស្វាមី របស់ ឱក សុគន្ធកញ្ញា Surprises ភរិយា មុនថ្ងៃ ខួបកំណើត

ភ្នំពេញ៖ ប្រិយមិត្តបានដឹងហើយថា គ្រាប់ពេជ្រមួយក្នុងចំណោមគ្រាប់ពេជ្រជាច្រើន នៅក្នុងផលិតកម្មរស្មីហង្សមាស បាននិងកំពុងតែត្រៀមខ្លួនរួចជាស្រេច ក្នុងតួនាទីជាម្តាយខណៈកូនក្នុងផ្ទៃកំពុងតែលូតលាស់ធំឡើងៗ ជិតគ្រប់ខែ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែម្សិលមិញ អ្នកនាង ឱក សុគន្ធកញ្ញា ក្រោយចេញពីកម្មវិធីភ្លាម តារាចម្រៀងស្រីលំដាប់ជួរមុខរូបនេះ ត្រូវបានស្វាមីជាទីស្រលាញ់ មិត្តភក្តិនិងប្អូនស្រី បានធ្វើការ Surprise អ្នកនាងពោរពេញទៅដោយស្នាមញញឺម យ៉ាងខ្លាំង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ Surprise មុនថ្ងៃខួបកំណើតនេះ គឺមិនខុសពីឆ្នាំមុនៗនោះទេអ្នកនាងបានទទួលបានការស្រលាញ់យ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើន មិត្តភក្តិ ក្រុមគ្រួសារ ជាពិសេសឆ្នាំនេះមានស្វាមីជាទីស្រលាញ់ ដែលបានធ្វើអោយអ្នកនាងមានស្នាមញញឺមស្ទើររាល់ថ្ងៃ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីការរៀបចំយ៉ាសាមញ្ញ បួករួមជាមួយនិងកាដូបន្តិចបន្តួចយ៉ាងណាក្តី ក៏ប៉ុន្តែអ្នកម្តាយរូបនេះពិតជាសប្បាយចិត្តយ៉ាងខ្លាំង ព្រោះជារៀងរាល់ឆ្នាំ មិនថាមិនទាន់ការហើយ ស្វាមីរបស់នាងតែងតែបង្ហាញសកម្មភាពបែបនេះជានិច្ច ៕