ម៉ាឡេសុី៖ ម្សិលមិញនេះគឺជាថ្ងៃល្អមួយ ហើយគេឃើញថានៅលើបណ្តាញសង្គម មានការជួបពរដល់នាក់ជាទីស្រលាញ់របស់ខ្លួន ក៏ដូចជាមិត្តភក្តិ មិនតែប៉ុណ្នោះអ្នកខ្លះទៀតបានជួនពរដល់ខ្លួនឯង ។
ដោយសារជាថ្ងៃល្អ 9-9-2019 ឫ 2019-9-9 នៅប្រទេសម៉ាឡេសុីមានកូនកំលោះ កូនក្រមុំ 99គូ បានរៀបចំមង្គលការជាក្រុម ដែលបានធ្វើនៅវត្តចិនមួយកន្លែង នៅក្នុងទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេសុី ។
បើយោងតាមប្រភព (Reuters) បានរាយការណ៍ថា ថ្ងៃទី ៩ ខែ ៩ ជាថ្ងៃមង្គល ហើយ៩៩ គូបានរៀបការ ក្នុងបរិយាកាសដ៏រីករាយ នៃក្រុមគ្រួសារនីមួយៗ និងចូលរួមទាំងមិត្តភក្តិជាសាក្សីយ៉ាងច្រើនផងដែរ លេខ ៩ ជាលេខមង្គលរបស់ជនជាតិចិន ។
ក្រោយពីកម្មវិធីមង្គលការបានបញ្ចប់ទៅ កូនកំលោះកូនក្រមុំទាំង99 បានថតរូបរួមគ្នា ដែលមើលទៅ រីករាយយ៉ាងខ្លាំងនិងមានភាពស្និតស្នាលជាខ្លាំង ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖