ពិតជាខ្លាំងមែន! អ្នកឆ្លងវីរុសបានកើនលើស ១លាននាក់ ជុំវិញពិភពលោក តែកូរ៉េខាងជើង ប្រកាសថា ខ្លួនគ្មានអ្នកឆ្លងវីរុសកូរូណា សូម្បីតែម្នាក់ …

កូរ៉េខាងជើងគ្មានការឆ្លងវីរុសកូ​រ៉ូ​ណាសូម្បី ​​​​​​​​​​​​​​​​​​​១ករណី នេះបើយោងតាម ​​​​​​​​​​​​​​​​​​​​​មន្ត្រីសុខាភិបាលជាន់ខ្ពស់​នៅទីក្រុងព្យុងយ៉ាង បានអះអាង ។ ​​​​​​​​​​​​​​​​​​​​​​​​ការអះអាងនេះធ្វើឡើង ក្រោយពេលវីរុសមរណៈ​នេះ ​​​​​​​​​​​​​​​​​​​​​​​​​កំពុង​រាតត្បាតជុំវិញពិភពលោក ហើយរហូតមកដល់ថ្ងៃសុក្រនេះ ​​​​​​​​​​​​​​​​​​​តួលេខនៃអ្នកឆ្លងវីរុសបានកើនលើស ១លាននាក់ ​​​​​​​​​​​​​​​​​​​​​និង​មានអ្នកស្លាប់ជាង ៥៣.០០០​នាក់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសកូរ៉េខាងជើង​​​​​​​​​​​​​​​​​​​​​​​​​​​ បានបិទព្រំដែនរបស់ខ្លួនយ៉ាងលឿន ​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់ពីមានការ​ការផ្ទុះខ្លាំងលើកដំបូងនៃ​វីរុស​កូ​រ៉ូ​ណា ​​​​​​​​​​​​​​​​​​នៅក្នុងប្រទេសចិនកាលពីខែមករា ​​​​​​​​​​​​​​​​​​​និងបានដាក់ចេញវិធានការយ៉ាងតឹងរឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​លោក Pak Myong Su ប្រធានមន្ទីរប្រឆាំងជំងឺ​រាតត្បាតរបស់កូរ៉េខាងជើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្លែងប្រាប់ទីភ្នាក់ងារ​សារពត៌មាន AFP ដូច្នេះ​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«​មិនមានមនុស្សសូម្បី ​​​​​​​​​​​​​​​​​​​​​​១​នាក់​ឆ្លងវីរុស​កូ​រ៉ូ​ណាថ្មីក្នុងប្រទេសពួកយើងឡើយ​»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្ថែមថា​​​​​​​​​​​​​​​​​ «​យើងបានអនុវត្តនូវវិធានការណ៍ជាមុន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​វិធានការវិទ្យាសាស្ត្រ ដូចជាការត្រួតពិនិត្យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​ការដាក់អោយនៅដោយឡែកចំពោះបុគ្គល​ទាំងឡាយណាដែលបានចូលប្រទេសពួកយើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងធ្វើការរំងាប់​មេរោគ​លើទំនិញទាំងអស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រមទាំងបិទ​ព្រំដែន និង​បិទដែនសមុទ្រ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​អាកាស​»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បច្ចុប្បន្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រទេសដែលកំពុងរងគ្រោះខ្លាំងមានដូចជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាមេ​រិច បារាំង អង់គ្លេស អ៊ីរ៉ង អ៊ីតាលី ​​​​​​​​​​​​​​​​​​​​​​​​​​​និង​អាឡឺម៉ង ដែលប្រទេសទាំងនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​មានការឆ្លងរាប់មុឺ​នករណី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងមានអ្នកស្លាប់រាប់ពាន់នាក់ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ KhmerToday