ព្រោះតែមេរោគកូរ៉ូណា! ប៉ូលិសឥណ្ឌាច្នៃមួក ក្នុងគោលបំណងបន្លាចមនុស្សកុំឲ្យចេញក្រៅផ្ទះ …

បរទេស៖ ប្រិយមិត្តបានដឹងរួចមកហើយ ​​​​​​​​​​​​​​​​​ក្រោយផ្ទុះមេរោគកូរ៉ូណា ​​​​​​​​​​​​​​​​​​​​​​​​និងរាតត្បាតគួរឲ្យខ្លាច ​​​​​​​​​​​​​​​​​​​​​​បណ្តាប្រទេសនៅលើពិភពលោក បានរិះរកគ្រប់វិធីដើម្បីទប់ស្កាត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងប្រឆាំងជាមួយ​មេរោគថ្មីនេះ ។ ដូចក្នុងរូបថត ប៉ូលីសឥណ្ឌាបានរារាំងអ្នកស្រុកដែលធ្វើដំណើរតាមផ្លូវ ដោយប្រើវិធីបន្លាច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬបំភ័យប្រជាជន កុំឲ្យចាកចេញពីផ្ទះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយការពាក់មួកមានរូបរាងជាមេរោគ កូវិដ ១៩ ។

ប៉ូលិសរារាំងប្រជាជនឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រ៉ាជេស បាប៊ូ (Rejesh Babu) ឈរពាក់មួក រាំងឃាត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងណែនាំប្រជាជនដែលធ្វើដំណើរតាមផ្លូវ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាំងម៉ូតូ និង រថយន្ត ដើម្បីចូលរួមទប់ស្កាត់មេរោគថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូវិដ ១៩ ដ៏កាចសាហាវនេះ ៕

ប្រភព៖ មតិអ្នក