បរទេស៖ មានការភ្ញាក់ផ្អើលមួយដោយសារតែបងប្អូនស្រីភ្លោះពីរនាក់ ដែលមានឈ្មោះថា Jaclyn និង Jennifer បានសម្រេចចិត្តកែភេទធ្វើជាបុរសក្នុងពេលតែមួយ ជាមួយគ្នា ។ មានពាក្យសរសើរយ៉ាងច្រើន ពីសំណាក់អ្នកលេងបណ្តាញសង្គម មិនត្រឹមតែវះកាត់បានយ៉ាងជោគជ័យនោះទេ ប៉ុន្តែពួកគេថែមទាំងមានសម្រស់យ៉ាងសង្ហា ស្ទើរតែស្អាតជាងបុរសពិតមួយចំនួនទៅទៀត ។
តាមប្រភពបានសាកសួរលោក Jaclyn ថា៖ «កាលពីខ្ញុំនៅតូច ខ្ញុំតែងតែយំ ហើយនិងបួងសួងថា ខ្ញុំនឹងអាចកើតមកជារូបរាងមនុស្សប្រុស ។ តែឥលូវនេះខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះថាក្តីបំណងខ្ញុំក្លាយជាការពិតហើយ» ។
កាលពីពួកគេនៅវ័យជំទង់បងប្អូនភ្លោះពីរនាក់នេះ ចូលចិត្តស្លៀកពាក់បែបសាមញ្ញ ហើយលោក Jennifer បានបន្តថា៖ «ពួកយើងទាំងពីរតែងតែចែករំលែករឿងរ៉ាវក្នុងចិត្ត ទៅវិញទៅមក ប៉ុន្តែចំពោះរឿងកែភេទ ពួកយើងមិនដែលនិយាយសួរគ្នានោះទេ ។
ព្រោះពួកយើងខ្លាចថា នឹងមានមនុស្សជុំវិញខ្លួនមើលងាយ ពេលដែលធ្វើបែបនោះ» ។ បន្ទាប់ពីពួកគេទទួលការវះកាត់ប្តូរភេទមក រូបរាងដ៏សង្ហារបស់នាក់ទាំងពីក៏បានកាត់សក់ខ្លី នៅអាយុ១៦ ឆ្នាំ ហើយបានប្តូរឈ្មោះថា Jack និង Jace Grafe ដែលជាឈ្មោះមនុស្សប្រុសទៅវិញ ៕