សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបិទដំណើរការក្លឹបហាត់ប្រាណជាបណ្តោះអាសន្ននៅទូទាំងប្រទេស ដោយសេចក្តីជូនដំណឹងនេះ បានស្នើដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ ។
នេះជាការបិទអាជីវកម្មខាងក្លឹបហាត់ប្រាណចុងក្រោយ បន្ទាប់ពីបទបញ្ជារបស់រាជរដ្ឋាភិបាល ឲ្យផ្អាកដំណើរការ រោងភាពយន្ត KTV ក្លឹបកម្សាន្ត បារ ជាដើម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅកម្ពុជា ៕
ប្រភព៖ មតិអ្នក