ថ្ងៃល្អថ្ងៃមានជ័យមានលាភ លោកប៉ារបស់លោក អ៊ុន សុធា បានលេខកាដូរឈុតធំឱ្យកូនប្រុសតែម្តង ដឹងហើយភ្ញាក់ផ្អើល…

លោក អ៊ុន សុធា គឺជាតារាសម្តែងមួយរូបដែលមានរូបរាងសង្ហារ និងពោពេញទៅដោយសមត្ថភាពដែលគ្រប់គ្នាបានស្គាល់មកហើយអំពីភាពបុិនប្រសប់របស់គាត់ក្នុងនាមជាតារាសម្តែងដ៏មានទេពកោសល្យម្នាក់។

ជាការពិតក្នុងមួយរយៈមុននេះលោក អ៊ុន សុធា ពិតជាគួរឱ្យអាណិតអាសូរដោយគាត់ បានជួបទុក្ខធំបាត់បង់ អ្នកម្ដាយជាទីស្រលាញ់។​ តែមុននេះលោក អ៊ុន សុធា បានបង្ហោះរូបភាព រួមជាមួយលោកប៉ាជាទីស្រលាញ់ អមដោយហេតុផលថា៖

កាលម៉ែនៅរស់នោះទេ​ ពុកខ្ញុំជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់​ មិនចេះនិយាយច្រើន​ ចូលចិត្ត​និយាយសាច់ការ​។ ដោយសារថ្ងៃនេះជាថ្ងៃល្អ​ ០៩ ០៩ ២០១៩ ខ្ញុំ​ចង់បង្ហាញដល់បងប្អូនដែលចង់ដឹងឪពុក របស់ខ្ញុំជាអ្នកណា។

មិនត្រឹមតែបង្ហាញពីលោកឪពុកទេ ស្របពេលដែលថ្ងៃនេះជាថ្ងៃល្អ ០៩ ០៩​ ២០១៩ ផងដែរនោះលោក អ៊ុន សុធា បានទទួលកាដូដ៏មានតម្លៃមួយពីលោកឪពុករបស់ខ្លូនដោយទទួលជារថយន្តស៊េរីទំនើបថ្មីស្រឡាងមួយគ្រឿង មានតម្លៃរាប់ម៉ឺនដុល្លារឯណោះ។

សូមទស្សនារូបភាព៖