គួរអោយសរសើរមែន! ម្ចាស់សណ្ឋាគារស្មាយលីង ចែកអំណោយដល់បុគ្គលិក មុនពេលបែកគ្នា …

ហ្វេសប៊ុក៖ គួរអោយសរសើរមែន! ​​​​​​​​​​​​​​​ម្ចាស់សណ្ឋាគារស្មាយលីង ​​​​​​​​​​​​​​​​​​ចែកអំណោយដល់បុគ្គលិក ​​​​​​​​​​​​​​​​​​​​​​​​​​​មុនពេលបែកគ្នា … នេះបើយោងតាមគណនីយហ្វេសប៊ុកដែលមានឈ្មោះថា ​​​​​​​​​​​​​​​​​​​​​​​​​​ចន្ទ័ មរកត ​​​​​​​​​​​​​​​​​​​​​​​​​​ដែលគាត់បានសរសេររៀបរាប់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«ទឹកចិត្តម្ចាស់សណ្ឋាគារស្មាយលីងមុនបែកបុគ្គលិក!!!

នេះជាពេលវេលាចុងក្រោយដែលពួកយើងជួបមុខគ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងថ្ងៃចែកអំណោយដ៏ថ្លៃថ្លាពីម្ចាស់សណ្ឋាគារស្មាយលីង ស្ថិតនៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​(ចុងកៅស៊ូ) ក្រុងសៀមរាប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្វីបើអំណោយមិនច្រើនទៅតាមតម្រូវការប្រចាំថ្ងៃរបស់បងប្អូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ដោយ ​​​​​​​​​​​​​​​​​​តែក៏អាចជួយសម្រាលជីវភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានមួយរយះពេលខ្លីផងដែរក្នុងសម័យអាកូរ៉ូណានេះ ។

សណ្ឋាគារជាឆ្នាំងបាយរបស់ពួកយើង ​​​​​​​​​​​​​​​​​​​​​​​​យើងពិតជាមិនចង់បាត់បង់ការងារនេះទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារវប្បត្តិសេដ្ឋកិច្ចធ្លាក់ចុះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្មានភ្លៀវទេសចរណ៍ទើបម្ចាស់សណ្ឋាគារមួយចំនួនធំ ​​​​​​​​​​​​​​​​​​​​​​​​​បង្ខំចិត្តបិទទ្វា ផ្អាកដំណើរការអាជីវកម្ម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពួកយើងសង្ឃឹមថាក្រោយភ្លៀងមេឃគង់ស្រឡះល្អឡើងវិញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស៊ូរៗណា…បងប្អូនអ្នកខេត្តសៀមរាប ថែរក្សាសុខភាពផង!»