ចេញហើយ! ពេលនេះសមត្ថកិច្ចអនុញ្ញាតឲ្យ គ្រូអគ្គីនេត្រត្រឡប់ទៅផ្ទះវិញ ក្រោយសារភាពកំហុស និងធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាព … (មានវីដេអូ)

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យាផែនសន្តិសុខ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការខណ្ឌទួលគោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាននាំខ្លួនបុរសម្នាក់ឈ្មោះ វ៉ាន់ សុខសីហា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហៅ គ្រូអគ្គីនេត្រយកទៅសាកសួរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពាក់ព័ន្ធនិងការផ្សព្វផ្សាយលក់យ័ន្តការពារជំងឺកូវីដ១៩ លើ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Facebook ដែលផ្ទុយទាំងស្រុងពីការណែនាំរបស់ក្រសួងសុខាភិបាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ ។

បន្ទាប់ពីត្រូវបានសមត្ថកិច្ចនាំខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈ្មោះ វ៉ាន់ សុខសីហា ហៅគ្រូអគ្គីនេត្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានសារភាព និងព្រមទទួលកំហុសដែលខ្លួនបាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្សព្វផ្សាយព័ត៌មានមិនពិតនេះដែលធ្វេីឲ្យមហាជនមានការយល់ច្រឡំ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​ទន្ទឹមនិងនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សមត្ថកិច្ចបានតម្រូវឲ្យគ្រូអគ្គីនេត្របានធ្វេីកិច្ចសន្យាបញ្ឈប់រាល់សកម្មភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយនឹងការថតវីដេអូសុំទោសជាសាធារណៈ ផងដែរ ។

ក្រោយពីធ្វេីកិច្ចសន្យា ​​​​​​​​​​​​​​​​​​​​​​​​​​ណែនាំអប់រំ និងថតវីដេអូសុំទោសរួច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សមត្ថកិច្ចនឹងអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

មានវីដេអូខាងក្រោម