ថៃ៖ ទីក្រុងបាងកក បានចេញប្រកាសបិទបណ្តោះអាសន្នហើយ ដោយការឯកភាពពីគណៈកម្មាធិការការពាររោគ តាមការអនុម័តនៃសម័យប្រជុំ ដើម្បីបង្ការការពារវីរុសកូវិដ ១៩ ។ ការបិទនេះ ចាប់ពីថ្ងៃទី ២ ខែមេសា ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២០ ។ ហាងអាហារ ឬហាងលក់ភេសជ្ជៈ ម៉ូតូកង់បី អនុញ្ញាតបើកលក់ពីម៉ោង ៥.០១ នាទី ដល់ម៉ោង ២៤.០០ នាទី ។
ឯការលក់អាហារ ឬភេសជ្ជៈសម្រាប់ការប្រើប្រាស់នៅក្នុងសណ្ឋាគារ ដែលបម្រើតែអ្នកដែលរស់នៅក្នុងសណ្ឋាគារ លើកលែងតែភោជនីយដ្ឋាន ឬភេសជ្ជៈដែលមានទីតាំងនៅតំបន់អាកាសយានដ្ឋាន និងអាហារដ្ឋាននៅតាមមន្ទីរពេទ្យ អាចរៀបចំកន្លែងអង្គុយនៅបន្ទប់បរិភោគអាហារ ។ រីឯផ្សារម៉ាត ឬកន្លែងលក់ងាយស្រួលទិញ អនុញ្ញាតឲ្យបើកលក់ពីម៉ោង ០០.០១ នាទី ដល់ម៉ោង ៥.០០ នាទី ។
ប្រសិនមានអ្នកល្មើសនឹងបទបញ្ជានេះ ត្រូវដាក់ទោសមិនលើសពី ១ ឆ្នាំ ឬពិន័យជាប្រាក់មិនលើសពី ១ សែនបាត ឬ ទាំងពិន័យជាប្រាក់ ទាំងជាប់ពន្ធនាគារ តាមមាត្រាទី ១៨ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងស្ថានការណ៍អាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពី ២ ឆ្នាំ ពិន័យមិនលើសពី ៤ ម៉ឺនបាត ឬទាំងពីរ ៕
ប្រភព៖ មតិអ្នក