ញាក់សាច់! លោកកែវ វាសនា និងភរិយា ជោគជ័យខ្លាំងទៅលើមុខជំនួញ Online ហើយបានទិញវីឡាដ៏ស្កឹមស្កៃ ដែលមានតម្លៃ…

ភ្នំពេញ៖ តារាចម្រៀងប្រុសរូបស្រស់សង្ហាកូនពីរ លោកកែវ​ ​វាសនា ទោះបីមួយរយៈពេលនេះមិនសូវប្រឡូកក្នុងវិស័យសិល្បៈខ្លាំងដូចកាលមុនក៏ពិតមែន តែលោកនិងភរិយារបស់លោកមាន ភាពជោគជ័យខ្លាំងទៅលើមុខជំនួញ Online ព្រមទាំងរកប្រាក់បានយ៉ាងច្រើនទៀតផង ។

ហើយកាលពីពេលថ្មីៗនេះលោកកែវ វាសនា ក៏បានបង្ហាញពីផ្ទះវីឡាស្កឹមស្កៃដែលលោកនិងភរិយារបស់លោកបាន ទិញមានតម្លៃ ៨០មុឺនដុល្លារ ។ មិនតែប៉ុន្នឹងរាល់កម្មភាពរបស់លោកនិងភរិយា ដែលបានបង្ហាញនៅលើបណ្តាញសង្គមនោះ សុទ្ធតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ហ្វេនៗរបស់លោកនិងភរិយា មិនថាជាការងារ ឫដំណើរកម្សាន្តនោះទេ ។

ហើយថ្ងៃនេះផងដែរ យើងនិងបង្ហាញពីទិដ្ឋភាពខាងក្នុងផ្ទះខ្លះៗ មានដូចជា កន្លែងដាក់សម្លៀកបំពាក់ បន្ទប់គេង និងបន្ទប់ទទួលភ្ញៀវ ដែលមើលទៅការរៀបចំបានល្អ និងមានសណ្តាប់ធ្នាប់ គួរជាទីពេញចិត្ត ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖