សូមសរសេីរ! អ្នកគ្រូស៊ូលំបាក​ និងប្រឈមនឹងគ្រោះថ្នាក់​ អោយតែបានទៅបង្រៀនសិស្ស…

ថៃ៖ ថ្មីៗនេះផ្ទុះការសេសើរយ៉ាងខ្លាំង នៅលើបណ្តាញសង្គមប្រទេសថៃ ដែលបញ្ហាញពីទឹកចិត្តជាគ្រូ សុខចិត្តធ្វើដំណើរយ៉ាងពិបាក ឆ្លងកាត់ផ្លូវរអិល ដើម្បីបានទៅបង្រៀនសិស្ស នៅក្នុងស្រុក Det Udom ខេត្ត Ubon Ratchathani ប្រទេសថៃ ។

នៅក្នុងរូបនេះផងដែរ បញ្ហាញពីការខិតខំទាំងកាយចិត្ត របស់អ្នកគ្រូ ដែលព្យាយាមដើរឆ្លងកាត់ផ្លូវ ដែលត្រូវបានកាត់ផ្តាច់ដោយសារតែទឹកជំនន់ តែទោះជាយ៉ាងណាក៏ដោយ ក៏មិនអាចឃាត់និងរារាំងអ្នកគ្រូ រូបនេះបានទេ ។

ក្រោយពីឃើញរូបភាពនេះ ហើយមានបងប្អូននិយមលេងបណ្តាញសង្គមជាច្រើនបានចូល មកខមិនសរសើរមិនដាច់ពីមាត់ អំពីទង្វើដ៏គំរូរល្អប្រពៃរបស់គាត់ ។​ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖