ប្រទេសឥណ្ឌូនេស៊ី រងការរញ្ជួយខ្លាំង 6.3 នៅកោះ …

បរទេស៖ នៅថ្ងៃទី ១៩ ខែមីនា ​​​​​​​​​​​​​​​​​​​​​ឆ្នាំ២០២០នេះ តាមរយៈ AFP និង Daily mail ​​​​​​​​​​​​​​​​​​​​​​​​​រាយការណ៍នៅម៉ោង ១ និង៤៥ នាទី រំលងអធ្រាត្រថា ​​​​​​​​​​​​​​​​​​​​​​កើតហេតុរញ្ជួយដីព្រះធរណីកម្រិតខ្លាំង 6.3 ​​​​​​​​​​​​​​​​​​​​​​រិចទ័រនៅទីក្រុងនូសឌូអា កោះបាលី ប្រទេសឥណ្ឌូនេស៊ី ​​​​​​​​​​​​​​​​​​​​​​​ក្នុងជម្រៅ ១០ គីឡូម៉ែត្រ ។

តាមការបញ្ជាក់ពីការិយាល័យភូមិសាស្ត្រនិងរូបវិទ្យាឥណ្ឌូណេស៊ី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាននិយាយថា គ្មានការគំរាមកំហែងណាស៊ូណាមិទេ ​​​​​​​​​​​​​​​​​​​​​​​​​​ទោះយ៉ាងណាការរំញ័រអាចមាននៅពាសពេញកោះ ​​​​​​​​​​​​​​​​​​​​​​​​មន្រ្តីកោះបាលីបាននិយាយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្មានការខូចខាតធ្ងន់ធ្ងរណាមួយត្រូវបានគេសង្កេតឃើញទេ ​​​​​​​​​​​​​​​​​​​​​​​​​រួមទាំងមិនត្រូវបានគេរកឃើញថាមានអ្នកស្លាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែមានការខូចខាតផ្ទះសម្បែងខ្លះៗដែរ ។

ឥណ្ឌូនេស៊ីជាប្រទេសមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលប្រឈមនឹងបាតុភូតធម្មជាតិរញ្ជួយដីញឹកញាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​បំផុតក្នុងពិភពលោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលការរញ្ជួយដីធ្ងន់ធ្ងរចុងក្រោយបានកើតឡើងក្នុងឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២០១៨ ក្នុងកម្រិត ៧.៥ រិចទ័រនៅប៉ាលូ ​​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្តស៊ូឡាវ៉ាស៊ី បណ្តាលឱ្យមានរលកយក្សស៊ូណាមិ ​​​​​​​​​​​​​​​​​​​​​​​​​​​​បំផ្លាញពេញតំបន់ឆ្នេរសមុទ្រទាំងមូល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានមនុស្សស្លាប់ជាង ៤.៣០០ នាក់ ៕

ប្រភព៖ មតិអ្នក