ចុម! គ្រូខ្មែរបុរាណម្នាក់ ទូរស័ព្ទទៅមន្ទីរសុខាភិបាល សុំព្យាបាលអ្នកឆ្លង Covid-19 តែត្រូវបាន …

ហ្វេសប៊ុក៖ នេះបើយោងតាមសេចក្តីប្រកាសរបស់ប្រធាន ​​​​​​​​​​​​​​​​​​​​​​​​​​មន្ទីរសុខាភិបាលខេត្តសៀមរាប​​​​​​​​​​​​​​​​​​​​​​​ បានអោយដឹងថា មានការស្នើរសុំពីគ្រូឱសថបុរាណខ្មែរ ​​​​​​​​​​​​​​​​​​​​​​​​​​តាមរយៈទូរស័ព្ទ សុំការអនុញ្ញាតព្យាបាលជំងឺ ​​​​​​​​​​​​​​​​​​​​​​​​COVID-19 ។ ការស្នើរសុំនេះត្រូវបានមន្ទីរសុខាភិបាល ​​​​​​​​​​​​​​​​​​​​មិនអនុញ្ញាតជាដាច់ខាត ។

មន្ទីរសុខាភិបាលបានបញ្ជាក់ថា​​​​​​​​​​​​​​​​​​​​​​​​​ ការព្យាបាលតាមបែបបុរាណខ្មែរ (គ្រូបុរាណ) ​​​​​​​​​​​​​​​​​​គ្មានលក្ខណៈបច្ចេកទេសវិទ្យាសាស្រ្តត្រឹមត្រូវ ។ ​​​​​​​​​​​​​​​​​​​​​​​​ជាពិសេសជំងឺកូវីដ១៩ ជាជំងឺដែលមានការឆ្លងរាតត្បាតជាសាកល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយត្រូវការការព្យាបាលដោយដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យ និង ​​​​​​​​​​​​​​​​​​​​​​​​​​​​​ទទួលការព្យាបាលតាមវិទ្យាសាស្រ្តត្រឹមត្រូវ ។  ​​​​​​​​​​​​​​​​​​​​ប្រសិនបើនៅតែមានអ្នកល្មើស និង ​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនអនុវត្តតាម មន្ទីរសុខាភិបាលនិងធ្វើតាមវិធានការច្បាប់ ៕

ប្រភព៖ khmerbuzz24