ភ្លើងភ្លឺចែស! ចោរគាស់ឡានរបស់កញ្ញា ចំរើន សុភ័ក្ត្រ ពេលនៅត្រូវចាប់បានហើយ … (មានវីដេអូ)

ភ្នំពេញ៖ នេះបើយោងតាមគណនីយហ្វេសប៊ុករបស់ ​​​​​​​​​​​​​​​​​​​​​​​​​កញ្ញា ចំរើន សុភ័ក្រ្ត ​​​​​​​​​​​​​​​​​​​​​​ដែលកញ្ញាជាតារាចម្រៀងក្នុងផលិកម្ម រស្មីហង្សមាស ​​​​​​​​​​​​​​​​​​​​​​បានធ្វើការបង្ហោះវីដេអូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលលោកចោរបានលួចគាស់ទ្វាររថយន្តរបស់កញ្ញាបំរុងលួច ​​​​​​​​​​​​​​​​​​​​​​​​​​ដែលចតនៅមុខផ្ទះ ។

កញ្ញាក៏បានរាយការណ៍ទៅសមត្ថកិច្ចខណ្ឌមានជ័យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែពេលនេះលោកចោរត្រូវបានចាប់ខ្លួនហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​កញ្ញាក៏បានអ្វើការអរគុណដល់អធិការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ខណ្ឌមានជ័យយ៉ាងនេះថា៖ ​​​​​​​​​​​​​​​​​​​​«នាងខ្ញុំចំរេីនសុភ័ក្រ្ត ​​​​​​​​​​​​​​​​​​​​សូមថ្លែងអំណរគុណដល់លោកពូម៉េងវិមានដារា ​​​​​​​​​​​​​​​​​​​​ដែលជាអធិការខណ្ឌមានជ័យ ​​​​​​​​​​​​​​​​​​​​​​​​ដែលបានចាប់ជនល្មេីសគាស់ឡាននៅផ្ទះរបស់នាងខ្ញុំបានត្រឹមតែមួយយប់

ក្នុងនាមនាងខ្ញុំជាប្រជាពលរដ្ឋពិតជាសប្បាយចិត្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងខ្លាំងជាចុងក្រោយសូមអោយគ្រប់អង្គភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាំងអស់មានសុខភាពល្អកំលាំងមាំមួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដេីម្បីជាម្លប់របស់ប្រជាពលរដ្ឋបន្តរទៀត» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

មានវីដេអូខាងក្រោម៖