កុំចេះតែហ៊ាន! ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ បង្កហិ.ង្សា និងដកអាវុ.ធខ្លីគំរាម ទៅលើជនជាតិចិនដូចគ្នា …

ភ្នំពេញ៖ វេលា ម៉ោង ០៤និង ៣០ នាទី ​​​​​​​​​​​​​​​​​​​​​​ទៀប ភ្លឺ ថ្ងៃ ទី១៧ ខែមីនា ​​​​​​​​​​​​​​​​ឆ្នាំ២០២០ នៅចំណុចអាគារព្រីម ផ្លាហ្សា ​​​​​​​​​​​​​​​​​តាមផ្លូវព្រះនរោត្ដម ​​​​​​​​​​​​​​​​​សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ​​​​​​​​​​​​​​​​រាជធានីភ្នំពេញ ។ មានបុរសជនជាតិចិនម្នាក់ ​​​​​​​​​​​​​​ត្រូវកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយព្រហ្មទណ្ឌខណ្ឌ ​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើការបង្រ្កាបបានភ្លាមៗ ក្រោយពីប្រជាពលរដ្ឋរាយការណ៍ថា ជនជាតិចិននោះ ​​​​​​​​​​​​​​​បានប្រើ ប្រាស់ កាំ ភ្លើង ខុស ច្បាប់ ។

ជនសង្ស័យ ​​​​​​​​​​​​​ឈ្មោះ XIE YENG ភេទប្រុស ​​​​​​​​​​​​​​​​​​អាយុ៤២ឆ្នាំ ​​​​​​​​​​​​​​​​​​​ជនជាតិចិន ​​​​​​​​​​​​​​​​​​​ស្នាក់នៅផ្ទះលេខ១៧ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ​​​​​​​​​​​​​​​​​​​​​រាជធានីភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​​មុខរបរ មេការរោងចក្រផលិតស្លា​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​(គ្មានលិខិតឆ្លងដែន)។ វត្ថុតាងដកហូតមាន៖ ​​​​​​​​​​​​​​​​​​​​កាំ ភ្លើង ខ្លី១ ដើម, ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ាក K54 ពណ៌ ខ្មៅ បង់១ គ្រាប់ ៤ រួមនិងឧបករណ៍​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សំរាប់ជក់គ្រឿង ញៀន មួយ កំ ប្លេរ ។

មុនកើតហេតុ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្លាំងនគរបាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទទួលព័ត៌មានពីប្រជាពលរដ្ឋថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្ស័យជនជាតិចិន មាន អា វុធ ខ្លី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយ មក ក៏កម្លាំងនគរបាលព្រហ្មទណ្ឌ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សហការនគរបាលប៉ុស្តិ៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ចុះទៅឃាត់បុរសជនសង្ស័យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅអាគារកើតហេតុខាងលើ ។

ក្រោយពីការចុះធ្វើការឃាត់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជន សង្ស័យបាន និងសួររក អាវុធ ខ្លី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយជនសង្ស័យឆ្លើយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនបានដឹងរឿងអ្វីទេ ​​​​​​​​​​​​​​​​​​​​​​​​​តែសាក្សីសន្តិសុខ ​​​​​​​​​​​​​​​​​​​​​​​​បានប្រាប់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុរសជនជាតិចិន ​​​​​​​​​​​​​​​​​​​​​​​បង្ក ហិ.ង្សា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងដក អា វុធ ខ្លី គំរាម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅលើជនជាតិចិនដូចគ្នា ។

ក្រោយមកតាមទៅមើលកន្លែង ​​​​​​​​​​​​​​​​​​​​​​​​​​ដែលជនជាតិចិន រត់ចូលបន្ទប់ទឹក ​​​​​​​​​​​​​​​​​​​​​​រួចយកជននោះទៅឆែក ​​​​​​​​​​​​​​​​​​​​​​​ទើបឃើញថង់ខ្មៅ មាន កាំ ភ្លើង ខ្លី ម៉ាក ​​​​​​​​​​​​​​​​​​​​​K54 ចំនួន១ដើម និងឧបករណ៍ ​​​​​​​​​​​​​​​​​​​​​​​​​សំរាប់ ជក់ គ្រឿង ញៀន ១កំ ប្លេរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយក៏នាំខ្លួនមកសាកសួរនាំ ​​​​​​​​​​​​​​​​​​​​​​​នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕