ហ្វេសប៊ុក៖ ដូចប្រិយមិត្តបានដឹងរួចមកហើយ តារាចម្រៀង ហ៊ុន បរិញ្ញា បានប្រកាសរំសាយពិធីរៀបមង្គលការរបស់ខ្លួនដែលនឹងធ្វើឡើងនៅខែថ្ងៃទី ២៨ មីនា ខាងមុខនេះ និងមានមង្គលការជាច្រើនទៀត ត្រូវបានផ្អាក ផងដែរ ។
ចំណែកឯតារាកំប្លែង វ៉ាន់ នីឡា ក៏បានប្រកាសរំសាយដែរ នេះបើយោងតាមគណនីយហ្វេសប៊ុករបស់តារាកំប្លែង វ៉ាន់ នីឡា ដែលនឹងចូលរោងការទៅតាមប្រពៃណីខ្មែរ ជាមួយគូដណ្តឹងនាខែ ឧសភាខាងមុខនេះ នឹងពន្យាពេលរៀបការរហូតដល់ចុងឆ្នាំក្រោយវិញ ។ តារារូបនេះបានបន្ថែមថា នឹងលើកពេលទៅខែវិច្ឆិកាវិញតែសម្រាប់ពេលវេលាល្អនោះចាំឱ្យក្រុមគ្រួសារគិតគូរឡើងវិញ ។
នេះជាអ្នកសិល្បៈទីពីរដែលប្រកាសរំសាយ ថ្ងៃពិសេសរបស់ខ្លួនដោយសារជំងឺ Covid 19 ដែលកំពុងតែវាយលុយយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ ស្ទើរពាសពេញពិភពលោក ហើយមានតារាមួយចំនួនបានសម្រេចផ្អាកការចេញទៅសម្តែងនៅបរទេសផងដែរ ៕