បរទេស៖ គ្រូបង្វឹកអេស្ប៉ាញនៅក្លិប Atletico Portada Alta បានស្លាប់កាលពីថ្ងៃអាទិត្យ នេះបើយោងតាមការបញ្ជាក់នៅក្នុងបណ្តាញសង្គម Instagram របស់ខ្លួនថា គ្រូបង្វឹកលោក Garcia បានស្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងមន្ទីរពេទ្យ Regional Hospital of Malaga គឺក្រោយពីធ្វើតេស្តឃើញថាមានផ្ទុក COVID-19 អស់រយៈពេល១សប្តាហ៍ ។
បញ្ជាក់លោក Garcia ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិបយុវជន Atletico Portada Alta តាំងពីឆ្នាំ២០១៦ មកនេះ ។ រូបលោកក្លាយជាអ្នកជំងឺទី៥ និងជាជនរងគ្រោះដោយសារ COVID-19 ដែលក្មេងជាងគេបំផុតនៅ Malaga ផ្ទាល់ (ក្នុងវ័យ២១ឆ្នាំ) ៕
ប្រភព៖ ថ្មីៗ