ខណៈពេលនេះ កំពុងតែមានគ្រោះទូទាំងពិភពលោក ដែលបង្កមកពីមេរោគរាតត្បាត កូរ៉ូណា ឬ Covid-19 ដែលបង្ករជាភាពភ័យខ្លាចដល់មនុស្សគ្រប់គ្នា។ ចំពោះប្រទេសកម្ពុជាយើង ក៏មានករណីមួយចំនួនបានកើតឡើង ហើយករណីទាំងអស់គឺឆ្លងមកពីជនបរទេស។
ចំពោះវិធីការពារបត្ថម្ភ គឺយើងត្រូវការពារដោយពាក់ម៉ាស់ ប្រើប្រាស់ទឹកអាល់កុលលាងដៃ ឬលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ញុាំទឹកក្តៅ រក្សារចម្ងាយពីអ្នកមានជម្ងឺ និងកុំប៉ះពាល់ជាមួយរបស់របរសាធារណៈ។
យ៉ាងណាមិញ មនុស្សមួយចំនួនគាត់បានយល់ដឹងអំពីវិធីការពារ ប៉ុន្តែគាត់មិនទាន់បានធ្វើបានល្អនោះទេ ដោយសារតែគាត់បានអនុវត្តខុសចំពោះការពាក់ម៉ាស់។ ការពាក់ម៉ាស់វាជាផ្នែកមួយដ៏សំខាន់ ដើម្បីការពារត្រូវពាក់ម៉ាស់ តែមិនមែនមានន័យថា ពាក់ម៉ាស់ដោយមិនត្រឹមត្រូវនោះទេ គួរតែយល់អំពីរបៀបនៃការពាក់ម៉ាស់ផងដែរ។
សូមទស្សនាវីដេអូដែលបង្ហាញពីការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ៖