ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន សប្បុរជនគណៈប្រតិភូក្រុមហ៊ុនទ្រីផេក Isuu អញ្ជើញចូលក្រាបថ្វាយបង្គំគាល់
ថ្វាយតង្វាយរួមមាន អង្ករ ចំនួន ១០តោន រថយន្ត ISUZU ចំនួន ១គ្រឿង ដើម្បីដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ព្រះអង្គ ក្នុងការជួយសម្រាលទុក្ខលំបាកដល់ប្រជានុរាស្រ្តក្រីក្រទូទាំងប្រទេស នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង វេលាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។
ក្នុងនោះផងដែរគេសង្កេតឃើញវត្តមាន កំពូលតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ នាឱកាសដ៏ឧត្តុងឧត្តមនោះ ក្នុងនោះលោកព្រាប សុវត្ថិ បានបង្ហោះលើបណ្តាញសង្គមកាលពីម្សិលមិញនេះយ៉ាងដូច្នេះថា៖
«ចូលក្រាបថ្វាយបង្គុំ ព្រះករុណា ជាអង្គម្ចាស់ជីវិតលេីត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ! 🙏🏻🙏🏻» ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
មានវីដេអូខាងក្រោម៖
ប្រភព៖ ThmeyNews