ហ្វេសប៊ុក៖ ពិធីបុណ្យចូលឆ្នាំ នឹងមកដល់នៅក្នុងខែមេសាខាងមុខនេះហើយ ប៉ុន្តែឆ្នាំនេះគឺខុសពីឆ្នាំមុន ដោយសារតែមានជំងឺ COVID-19 បានអុកឡុក ធ្វើខេត្តមួយចំនួនរបស់ប្រទេសថៃ និងឡាវ បានប្រលុបចោល ប៉ុន្តែប្រទេស មីយ៉ាន់ម៉ា វិញគឺលុបចោលការប្រារព្ធពិធីចូលឆ្នាំនេះទូទាំងប្រទេសតែម្តង ដើម្បីបង្ការករណីឆ្លង COVID-19 នេះ ។
នេះបើយោងតាមកាសែត Bangkok Post បានអោយដឹងថា ពិធីបុណ្យចូលឆ្នាំ នៅលើកោះ Koh Phangan ទីក្រុង Pattaya ទីក្រុងឈៀងមៃ ទីក្រុងHat Yai ទីក្រុង Khon Kaen ខេត្ត Phetchabun និងខេត្ត Buri Ram នឹងត្រូវលុបចោល ។ ចំណែកទីក្រុងបាងកក និងខេត្តផ្សេងទៀត នឹងមានសេចក្តីជូនដំណឹងជាក្រោយ ។
ចំណែកឡាវ ទោះបីមិនទាន់មានអ្នកផ្ទុក COVID-19 ក៏បានលុបចោលពិធីចូលឆ្នាំថ្មីនៅក្នុងខេត្ត Luang Prabang ដែរ ខណៈពេលខេត្តផ្សេងៗ មិនទាន់មានសេចក្តីជូនដំណឹង ។ ដូចគ្នានឹងឡាវដែល មីយ៉ាន់ម៉ា ក៏បានចេញវិធានការរឹតបន្តឹងដែរ ដើម្បីការពារប្រជាពលរដ្ឋពី COVID-19 ។ ពិធីចូលឆ្នាំថ្មី Thingyan Water ដែលនឹងត្រូវប្រារព្ធឡើង នាពេលខាងមុខនេះ ក៏ត្រូវលុបចោលដែរ ពោលគឺទូទាំងប្រទេស ។ ចុះប្រទេសយើងវិញនឹងមានការលុបការប្រារព្ធពិធីបុណ្យចូលឆ្នាំទេ? តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព៖ ថ្មីៗ