Share ជួយក្មេងប្រុសនេះផងបងប្អូន! ឪពុកម្តាយកើតអេដស៌ទាំងអស់ ក្មេងប្រុសម្នាក់សំពះសុំបងប្អូនសប្បុរសជន ជួយប្អូនអោយរៀនបានចប់ថ្នាក់ទី12ផង … (មានវីដេអូ)

ព្រៃវែង៖ យោងតាមគណនីយហ្វេសប៊ុកដែលមានឈ្មោះថា ​​​​​​​​​​​​​​​​​​​​​Siek Bunnary ដែលបានសរសេររៀបរាប់ថា៖ «រំពឹងអី នរណាផ្តល់អានាគតអោយ ​​​​​​​​​​​​​​​​​​​​​បើឪពុកម្តាយកើតអេដស៌ទាំងអស់គ្នាបែបនេះ ក្មួយប្រុសបានត្រឹមយំតូចចិត្តខ្លួនឯង ​​​​​​​​​​​​​​​​​​​​​​​​ទៅរៀនគេសើចចំអក អាកូនកើតអេដស៌ គេមិនលេងជាមួយ គេខ្ពើម គេស្អប់ ។

ក្មួយប្រុស ​​​​​​​​​​​​​​​​​​​រស់នៅភូមិកំរោល ​​​​​​​​​​​​​​​​​​​​​ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្មួយប្រុសយំរៀបរាប់ប្រាប់ខ្ញុំអោយជួយក្មួយ បានរៀនដល់ថ្នាក់ទី12ផង ​​​​​​​​​​​​​​​​​​​​​ព្រោះក្មួយពឹងពាក់នរណាបានទេ ​​​​​​​​​​​​​​​​​​​ឪពុកម្តាយកើតអេដស៌ មិនដឹងស្លាប់ថ្ងៃណា បើពេលនេះឪពុកធ្លាក់ខ្លួនឈឺធ្ងន់ដេកតែមួយកន្លែង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បត់ជើងតូចធំដាក់ខោ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាយទឹកហូបលែងចូល ចំណែកម្តាយក៌ឈឺធ្វើការមិនកើតទៅឆ្ងាយមិនបាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការហូបចុកវេទនាខ្វះមុខខ្វះក្រោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​បានអ្នកជិតខាងហុចបាយហុចតាមមានតាមបាន ។

ក្មួយក៌សំពះសុំបងប្អូនពូៗកុំធ្វើត្រាប់តាមឪពុកគាត់សប្បាយភ្លើតភ្លើនភ្លេចខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រួសារស្គាល់តែទឹកភ្នែកចឹង ហើយក្មួយក៌សំពះសុំបងប្អូន ​​​​​​​​​​​​​​​​​​​​​​​​​​សប្បុរសជនជួយក្មួយអោយរៀនបានចប់ថ្នាក់ទី12ផង ​​​​​​​​​​​​​​​​​​​​​​​​​ព្រោះក្មួយពឹងឪពុកម្តាយមិនបានទៀតទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លេខទំនាក់ទំនងជួយនិងផ្តល់ពត៌មាន Tel: 012540401 0967080007 Share ជួយក្មួយប្រុសនេះផងបងប្អូន ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

មានវីដេអូខាងក្រោម៖