ថ្ងៃនេះសូមចែករំលែក អំពីកូនកើតមកប្រលាក់សៗ ដើម្បីកុំអោយមានការយល់ខុសតទៅទៀត…

បើយោងតាមគណនីមួយឈ្មោះថា Kim Theary បានសរសេរសារមួយរៀបរាប់ថា៖ ចាសនាងខ្ញុំសូមចែករំលែករឿង ទាក់ទងទៅនិងកូនកើតមកប្រលាក់សៗ ដើម្បីកុំអោយមានការយល់ខុសតទៅទៀត ។

អ្នកខ្លះគិតថាពេលមានទំងន់ហាមមិនអោយញាំ បបរស ព្រោះកូនកើតមកប្រលាក់សៗ បែបនេះ គឺកក្រិចមិន ស្អាត គួរអោយខ្ជើម – ល – ។ តាមពិតក្មេងដែលកើតមកប្រលាក់ពណ៍សបែបនេះ គឺស្បែកស្អាត់ជាងក្មេង ដែលមិនសូវមានប្រលាក ហើយការញាំបបរស អីនិង មិនពាក់ពាននិងរឿងនិងទេ។

ម៉្សៅពណ៍សដែលប្រឡាក់លើខ្លួនក្មេងនោះហៅថា vernix c caseosaq រឺ ហៅខ្លីថា vernix វាជាជាតិរំអិលម្យ៉ាង សំរាប់ការពារស្បែកទារក ពេលនៅក្នុងផ្ទៃ។ បើគ្មានជាតិនិងការពារទេ ធ្វើអោយស្បែកក្មេងជ្រីជ្រួញ ដោយសារទារកត្រូវនៅក្នងទឹកភ្លោះរាប់ខែ។ សាកគិតទៅមើលយើងគ្រាន់តែត្រាំដៃក្នុងទឹកតែ 2 ទៅ 3 ម៉ោង លើកមកវិញ បើមិនជ្រីវជ្រួញ តែទារកនៅក្នុង ទឹកភ្លះរយះពេល 9ខែ ពេលកើតមកមិនជ្រីវជ្រួញទេ ដោយសារតែមានជាតិសៗនិងហើយ ការពារមិនអោយជ្រីវជ្រួញ ។

ក្មេងដែលកើតមកមុនពេលកំណត់ មានម៉្សៅសៗ ច្រើនជាងក្មេងកើតគ្រប់ខែ ។ ចំណែកក្មេងកើតលើសកំណត់ សឹងតែមិនមានម៉្សៅនិងជាប់ខ្លួនទេ ដោយសារតែជាតិនោះបានរលាយអស់។ ពេលទារកកើតគេមិនអោយងូតទឹកភ្លាមៗ ទេ រងចាំ 25 ម៉ោងទៅ 48 ម៉ោងក្រោយ បានអោយទារកមុជទឹក ព្រោះគេទុកអោយជាតិសៗ រលាយចូលទៅក្នុងស្បែកក្មេងវិញ រឺក៏ម៉ាស្សាវាតិចៗ អោយចូលក្នុងស្បែកវិញ

ព្រោះវាធ្វើអោយស្បែកទារកមានជាតិសំណើម កាតពារស្បែកក្មេងមិនអោយស្ងួត របក និងប្រេះ ជាពិសេសជាងនេះទៅទៀត ជាតិសៗនេះអាចជួយអោយក្មេងមិនងាយឆ្លងមេរោគ ហើយវានៅមានគុណសមត្តិជាច្រើនទៀត ។ សូមជួយ Shera ចែករំលែកអោយបានច្រើនផង និងសូមអគុណ។