ជិតដល់ថ្ងៃការ! នារីស្រស់ស្អាតម្នាក់ ត្រូវជនមិនស្គាល់មុខ ចាប់ចូលឡាន នៅខេត្តបន្ទាយមានជ័យ …

បន្ទាយមានជ័យ៖ នៅវេលាម៉ោង៦និង២០នាទីយប់កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២០ ​​​​​​​​​​​​​​​​​​នារីម្នាក់ជាជំនួយការស្មៀនឃុំអូរបីជាន់ ​​​​​​​​​​​​​​​​​​​​​​​​​​ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ​​​​​​​​​​​​​​​​​​​​​​​​​ត្រូវជនមិនស្គាល់មុខចាប់ឡើងរថយន្ត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​នារីរងគ្រោះឈ្មោះអឿន ស្រីនិច អាយុ២៤ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​ជាកូនកំព្រា ស្នាក់នៅជាមួយម្តាយមីង ​​​​​​​​​​​​​​​​​​​​​នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ​​​​​​​​​​​​​​​​​​​​​​​សព្វថ្ងៃបំរើការជាជំនួយការស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

តាមប្រភពបានអោយដឹងថា ​​​​​​​​​​​​​​​​​​​នៅមុនពេលកើតហេតុថ្ងៃទី១៣ខែមីនា ឆ្នាំ២០២០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺជនរងគ្រោះបានជិៈម៉ូតូជាមួយ ក្មេងម្នាក់ស្រីឈ្មោះលាង សុគន្ធា អាយុ១០ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​យកឡេទៅឲ្យគេនៅអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។នៅពេលត្រឡប់មកវិញជិតដល់ផ្ទះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​មិនស្គាល់អត្តសញ្ញាណ បើករថយន្តកាម៉ារីពណ៌ខ្មៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហៅម៉ូតូឲ្យឈប់ ចម្ងាយ៣០ម៉ែត្រ ដើម្បីនិយាយគ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​នារីរងគ្រោះនិយាយថាមិនដែលស្គាល់គ្នាផង ហើយជនសង្ស័យម្នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានចុះពីលើរថយន្តចាប់ជនរងគ្រោះដោយនិយាយថា ​​​​​​​​​​​​​​​​​​​​​​​​អូនឯងធ្វើបាបចិត្តបងណាស់រួចទាញចូលក្នុងរថយន្តបើកចេញទៅបាត់ ។

ប្រភពដដែលបានបន្តថា ​​​​​​​​​​​​​​​​​​​​នារីរងគ្រោះធ្លាប់មានសង្សារ ​​​​​​​​​​​​​​​​​​​​​​​​​ហើយបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ឈ្មោះគន់ សារៈអាយុ២៤ឆ្នាំ ភេទប្រុស ​​​​​​​​​​​​​​​​​នៅ ភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហើយនឹងរៀបការថ្ងៃទី៨ ខែមេសា ២០២០នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​បើទោះបីជាបានភ្ជាប់ពាក្យជាមួយបុរសឈ្មោះ គន់ សារៈ ​​​​​​​​​​​​​​​​​​​​​​​​​​​រួចហើយក្តីតែសង្សារចាស់ឈ្មោះ សៀន ភារ័ត្ន ​​​​​​​​​​​​​​​​​​​​​នៅតែឧស្សាហ៍ឆាតមករកនាង ។ ​​​​​​​​​​​​​​​​​​​​​​​​ទាក់ទិននឹងករណីចាប់នារីរងគ្រោះឈ្មោះអឿន ស្រីនិច នេះ ​​​​​​​​​​​​​​​​​​​​​​​​​​គឺជាករណីនាំពង្រត់ឬក៏ជាករណី រត់តាមសង្សារចាស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលមានឈ្មោះសៀន ភារ័ត្ន នោះយ៉ាងណាទេ ​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះកំពុងតែស្រាវជ្រាវឲ្យបានច្បាស់លាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​ក្រោយពីមានករណីនេះ កម្លាំងនគរបាលស្រុកអូរជ្រៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ បាលឃុំអូរបីជាន់ បានចុះធ្វើការស្រាវជ្រាវជុំវិញករណីនេះ ៕