wow! តារាថៃនាងអាំ ផាច់រ៉ាផា អាយុ ៤០ ដើរតួម៉ែ តែសិចស៊ីក្មេងៗសុំខ្មាស់…

ថៃ៖ តារាថៃមួយដួងដែលឆ្លងកាត់តាំងពីអតីតកាល មកដល់បច្ចុប្បន្ន នាង អាំ ផាច់រ៉ាផា នៅតែគ្រងតំណែងស៊ុបភើស្តារក្នុង មហាជន ទាំងការសម្តែងជាតួម្តាយ គួបផ្សំជាមួយមួយរាងសិចសុី បើប្រៀបជាមួយតួស្រករក្រោយគឺមិនចាញ់គ្នាឡើយ ។

នាង អាំ ផាច់រ៉ាផា បានសម្តែងក្នុងរឿងភាគថៃជាច្រើន តែពេលនេះបានអភិវឌ្ឍខ្លួនទៅជាស៊ុបភើស្តារតួម្តាយ ទោះជាយ៉ាងណាបច្ចុប្បន្ននេះនាងមានអយុ ៤០ឆ្នាំក៏ដោយ តែសម្រស់របស់នាងគឺនៅតែក្មេងដដែល ។

នាងបានចូលរួមប្រកួត Miss Hack 1997 ដែលកាលនោះនាងមានអាយុ ១៨ឆ្នាំ ហើយនាងបានដណ្តើមបានពានរង្វាន់និងមានស្នាដៃដំបូងក្នុង Music Video ចម្រៀង «មិនមែនមនុស្សក្នុងសុបិន្ត» ក្នុងកញ្ចក់ទូរស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ ។ បន្ទាប់មកទៀតក៏មានស្នាដៃសម្តែងមិនដាច់ពេល ហើយអ្វីដែលធ្វើអោយមហាជនចងចាំនោះគឺរឿង «គំនុំព្យាបាទ», «ភ្លើងម្ចាស់ក្សត្រី»…​៕