ចូលរួមសោកស្តាយផង! ស្ពានអាកាសមួយ បានបាក់ស្រុតសង្កត់មនុស្ស ស្លា ប់ចំនួន ២០នាក់់ នៅឯ …

បរទេស៖ យោងតាមសារព័ត៌មានបរទេសមួយ ​​​​​​​​​​​​​​​​​​​​​បានចុះផ្សាយថាស្ពានអាកាសមួយខ្សែ ​​​​​​​​​​​​​​​​​​​​​​​​​​​ដែលសង់ពុំទាន់រួច បានបាក់ស្រុតធ្វើអោយភ្ញាក់ផ្ញើលជាខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​ហើយបន្ករអោយមនុស្សយ៉ាងតិចចំនួន ២០នាក់ ​​​​​​​​​​​​​​​​​​​​​​​​បានបាត់បង់ជីវិត និងមានមនុស្សជាច្រើនទៀតបានរងរបួស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុការណ៍នេះបានកើតឡើងនៅឯរដ្ឋ Uttar Pradesh ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភាគខាងជើងនៃប្រទេសឥណ្ឌា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​ស្ពានអាកាសខាងលើឈ្មោះ Varanasi ប្រវែងប្រហែល ៣០៦គីឡូម៉ែត្រ ។

រដ្ឋមន្រ្តីនៃរដ្ឋ Uttar Pradesh ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានចូលរួមមរណៈទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងបានប្រកាសប្រគល់ថវិកាចំនួន ៧,៣២២ដុល្លារ ​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់គ្រួសារនៃអ្នកដែលបានស្លាប់ និង ២,៩២៨ដុល្លារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅដល់អ្នកដែលបានទទួលរងរបួស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយគ្នានេះការស៊ើបអង្កេត ក៏ត្រូវបានបើកទៅលើហេតុការណ៍នេះ​ផងដែរ ៕