បរទេស៖ កាលពីពេលថ្មីៗនេះមានវីដេអូឃ្លីបខ្លីមួយបានបង្ហាញអោយឃើញថា មានបុរសម្នាក់ កំពុងតែឈរដោយគាត់បានពាក់ម៉ាស់ គឺដើម្បីការពារ COVID-19 តែឆ្ងល់ថានៅសុខៗបុរសម្នាក់នោះ បានទាញម៉ាស់ចុះ ហើយក៏បានយកម្រាមដៃដាក់ចូលក្នុងមាត់ ហើយក៏បៀកទឹកមាត់ទៅលើបង្គោល ដែលសម្រាប់កាន់ ។
ក្រោយពីបុរសនោះធ្វើអង្វើនោះហើយ រថភ្លើងត្រូវបានផ្អាកសេវាដឹងជញ្ជូនដើម្បីសម្អាត ដើម្បីការពារអ្នកដំណើរនៅស្ថានីយរថភ្លើងមួយក្នុងប្រទេសប៊ែលហ្សិក ។ ចំណែកឯបុរសម្នាក់នោះវិញត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដើម្បីសាកសួរនិងធ្វើតេសរក វីរុស COVID-19 ។ តាមរយៈវីដេអូនេះ បុរសនោះត្រូវបានអ្នកលេងបណ្តាញសង្គម Twitter ជេរស្តីយ៉ាងចាស់ដៃពីមហាជនផងដែរ ៕