សូម ចូល រួម រំលែក ទុក្ខ ផង! អ្នក កាសែត ម្នាក់ បាន ស្លា.ប់ ដោយ ជិះ ប៉ះ នឹង របាំង ថ្ម ចែក ទ្រូង ផ្លូវ …

ភ្នំពេញ៖ កាល ពី វេលា ម៉ោង ៩និង ១០នាទី យប់ ​​​​​​​​​​​​​​​​​​​​​ថ្ងៃព្រហស្បតិ៍ ទី១២ ខែ មីនា ឆ្នាំ២០២០ ​​​​​​​​​​​​​​​​​​​​​​​ត្រង់ ចំណុច ខាងកើត រង្វង់ មូល ចោម ចៅ ចម្ងាយ ប្រមាណ ២០០ ម៉ែត្រ ​​​​​​​​​​​​​​​​​​​​​​​​​​ភូមិ ជី សាក់ សង្កាត់ ចោម ចៅ ទី៣ ខណ្ឌ ពោធិ៍ សែន ជ័យ រាជ ធានី ភ្នំពេញ អ្នក កាសែត ម្នាក់ ​​​​​​​​​​​​​​​​​​​​​​​​​បាន ជួប គ្រោះ ថ្នាក់ ចរាចរណ៍ រហូត បាត់ បង់ ជីវិត ។

ជន រង គ្រោះ មាន ឈ្មោះ តាំង គ័ង ឡុង ​​​​​​​​​​​​​​​​​​​​​​​​​​ភេទប្រុស អាយុ ៤២ឆ្នាំ ជាអ្នកកាសែត នៅអង្គភាព យុវជន តេជោ រស់នៅចាក់ អង្រែលើខណ្ឌ មានជ័យ ​​​​​​​​​​​​​​​​​​​​​​​​​​ជិះម៉ូតូម៉ាក ស្គុបពី ពណ៌ស ពាក់ស្លាក លេខភ្នំពេញ1GQ-2728 ។ ​​​​​​​​​​​​​​​​​​​​​​​​​តាមប្រភពបាន ឲ្យដឹងថា ​​​​​​​​​​​​​​​​​​​​​​​ដំបូងឡើយ គេឃើញជន រងគ្រោះ ជិះម៉ូតូតែ ម្នាក់ឯង ​​​​​​​​​​​​​​​​​​​​​​​​​តាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី ទិសដៅពីលិចមកកើត ​​​​​​​​​​​​​​​​​​​​​​​​ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូត ទៅប៉ះនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្ដាលឱ្យដួលបោកក្បាល បោកនឹងថ្នល់បាក់កស្លា.ប់ភ្លាមៗ ។

ក្រោយកើតហេតុ ​​​​​​​​​​​​​​​​​​​​​​​​សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកម៉ូតូទៅរក្សាទុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅអធិការរដ្ឋាន ខណ្ឌពោធិ៍សែនជ័យ រង់ចាំប្រគល់ឲ្យសាច់ញាតិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅពេលក្រោយ ចំណែកសាកសព ត្រូវក្រុមគ្រួសារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯគេហដ្ឋានចាក់អង្រែលើ ៕