ចុម Idol ! Cristiano Ronaldo ត្រូវនៅដាច់ដោយឡែកពីគេ បន្ទាប់ពីបានប៉ះពាល់ជាមួយមិត្តរួមក្រុម មានផ្ទុកវីរុស COVID-19

បរទេស៖ ប្រិយមិត្តបានដឹងហើយថា ​​​​​​​​​​​​​​​​​​​កីឡាករបាល់ទាត់ល្បីពិភពលោក ​​​​​​​​​​​​​​​​​​​​Cristiano Ronaldo លេងនៅក្នុងក្លឹប Juventus ។ ​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែថ្មីៗនេះលោកកំពុងស្ថិតនៅដាច់ដោយឡែកពីគេ ​​​​​​​​​​​​​​​​​​​​​​​​នៅឯគេហដ្ឋានរបស់គាត់នៅតំបន់ Madeira ​​​​​​​​​​​​​​​​​​​ប្រទេសព័រទុយហ្កាល់ បន្ទាប់ពីមិត្តរួមក្រុម ​​​​​​​​​​​​​​​​​​​​​​​​របស់ក្លឹបសេះបង្កង់ Juventus លោក Daniele Rugani បានធ្វើតេស្តវិជ្ជមានជាមួយវីរុសកូរ៉ូណា ។

តាមប្រភពបានឱ្យដឹងថា ​​​​​​​​​​​​​​​​​​​​​​Ronaldo និង Rugani បាននៅបន្ទប់ផ្លាស់សំលៀកបំពាក់ជាមួយគ្នាកាលពីថ្ងៃអាទិត្យ ​​​​​​​​​​​​​​​​​​​​​​​​​នៅពេលដែលក្លឹប Juventus បានបំបាក់ក្រុម Inter Milan ​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងលទ្ធផល ២-០ ។ នៅក្នុងរូបថតជាក្រុមមួយ ​​​​​​​​​​​​​​​​​​​​​​​ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Instagram ​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយ Miralem Pjanic បន្ទាប់ពីចប់ការប្រកួត គេឃើញថា Ronaldo ​​​​​​​​​​​​​​​​​​​​​​​​​​​និង Rugani បានអបអរជ័យជម្នះជាមួយមិត្តរួមក្រុមយ៉ាងជិតស្និទ្ធ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលនេះអ្នកដែលបានប៉ះពាល់ជាមួយ Rugani ត្រូវបានប្រាប់ឱ្យនៅដោយឡែកទាំងអស់ ៕