wow! ញាក់សាច់! មិនមែនលុយដល់ទេ តែទឹកចិត្តដល់ អាជីពដែលផ្តល់ដោយក្តីស្រលាញ់ និងសុភមង្គល ដល់គូស្វាមីភរិយាថ្មី …

ហ្វេសប៊ុក៖ ប្រិយមិត្តដឹងហើយថាពិធីមង្គលការគឺជាថ្ងៃពិសេសមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងជាថ្ងៃដែលសប្បាយបំផុតក្នុងឆាកជីវិតមនុស្សប្រុសស្រី ។ ​​​​​​​​​​​​​​​​​​​​​​​ពិធីធ្វើបានស្រស់ស្អាតទៅតាមសមត្ថភាពរបស់មនុស្សម្នាក់ៗ ​​​​​​​​​​​​​​​​​​​​​​ពិធីមង្គលការខ្លះមានការតុតែបានល្អ ខ្លះក៏មិនសូវបានល្អ ​​​​​​​​​​​​​​​​​​​​ប៉ុន្តែទោះបីជាល្អឬមិនល្អ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ជាពិធីដ៏ពិសេសមួយរបស់កូនកំលោះកូនក្រមុំដែរ ។

យ៉ាងណាមិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងាកមកមេីលពីរោងពិធីមង្គការមួយនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាប់​អារម្មណ៍​ជាខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយនឹងការតុបតែងយ៉ាងស្រស់ស្អាតប្លែក ​​​​​​​​​​​​​​​​​​​​​​​​ខណៈដែល​ផ្ទះមួយនេះមានលក្ខណៈធម្មតាបែប​ស្រុកស្រែ ​​​​​​​​​​​​​​​​​​​​​​​​​​​​​និងមានសភាពរាងចំណាស់បន្តិច ។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​មួយ​ដែល​មានឈ្មោះ​​​​​​​​​​​​​​​​​​​​​​ Meng Viraksith បានបង្ហោះពី​ទិដ្ឋភាពបានលើកឡើងថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«មិនមែនលុយដល់ទេ តែទឹកចិត្តដល់ អាជីពដែលផ្តល់ដោយក្តីស្រលាញ់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងសុភមង្គល ដល់គូស្វាមីភរិយាថ្មីក្នុងថ្ងៃដ៏ពិសេស ​​​​​​​​​​​​​​​​​​​​​​​​​​​​​(ពេលខ្លះកុំយកលុយជាធំពេកណា)»។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖