ដើម្បីការពារវីរុស Covid-19 ញាតិវង្សអង់គ្លេស លែងស្វាគមន៍ដោយចាប់ដៃ ជំនួសដោយសំពះ និងឈរគោរពវិញ …

បរទេស៖ ប្រិយមិត្តបានដឹងរួចមកហើយថា វីរុស Covid-19 ​​​​​​​​​​​​​​​​​​​​​​កំពុងតែរីករាលដាលយ៉ាងខ្លាំង ទូទាំងពិភពលោក ដោយមានប្រទេសនៅអឺរ៉ុបមួយចំនួនបានផ្លាស់ប្តូរ ការស្វាគមន៍គ្នា ។ ​​​​​​​​​​​​​​​​​​​​​ព្រះអង្គម្ចាស់ ឆាលស៍ នៃចក្រភពអង់គ្លេស ​​​​​​​​​​​​​​​បានប្តូរពីការស្វាគមន៍ភ្ញៀវដោយចាប់ដៃតាមបែបអឺរ៉ុប ​​​​​​​​​​​​​​​​​ទៅជាការសំពះជំនួសវិញ ឬគោរពឱនក្បាលជំនួសវិញ ​​​​​​​​​​​​​​​ជៀសវាងការប៉ះពាល់ក្នុងកំឡុងពេលឆ្លងវីរុស Covid-19 និងរួមទាំង ​​​​​​​​​​​​​​​​​​គ្រួសាររាជវង្សអង់គ្លេស និងបុគ្គលល្បីៗ ​​​​​​​​​​​​​បានធ្វើការកែសម្រួលដូចគ្នាអ៊ីចឹងដែរ ។

កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២០ ​​​​​​​​​​​​​​ព្រះអង្គម្ចាស់នៃប្រទេសវែល បានយាងទៅវិហារវេសមីនស្ទ័រ ​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីចូលរួមក្នុងពិធីសាសនា Commonwealth Day ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយព្រះអង្គប្រើការគោរពសំពះ ​​​​​​​​​​​​​​​​​​​​​​​​​​​ជំនួសឱ្យការចាប់ដៃរបស់គាត់ទៅក្រុមមនុស្សដែលរង់ចាំស្វាគមន៍ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចគ្នាដូច្នេះដែរ សមាជិករាជវង្ស ដូចជា ព្រះអង្គម្ចាស់ ហែរី និងព្រះរាជិនី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​មេហ្គេន ដែលរួមដំណើរជាមួយព្រះបិតា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ប្រើវិធីស្វាគមន៍បែបថ្មី ហៅថា «elbow bump» ​​​​​​​​​​​​​​​​ឬប្រើកែងដៃទល់គ្នា ។

ចំណែកព្រះអង្គ អាលីហ្សាប៊ែត ទី ២ កាលពីថ្ងៃទី ១០ មីនា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះអង្គសម្រេចព្រះទ័យ មិនចាប់ដៃភ្ញៀវទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះអង្គបានទទួលស្វាគមន៍លោកស្រី Saroja Sirisena ​​​​​​​​​​​​​​​​​​​​​​​​ឯកអគ្គរដ្ឋទូតប្រទេសស្រីលង្កា ប្រចាំប្រទេសអង់គ្លេស ។ ទោះយ៉ាងណា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចក្រភពអង់គ្លេសនៅមិនទាន់មានតួលេខឆ្លងវីរុសខ្លាំងនៅឡើយទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺទិន្នន័យត្រឹមថ្ងៃទី ១១ មីនា មានអ្នកឆ្លងវីរុស Covid-19 ចំនួន ៣៨២ នាក់ ស្លាប់ ៦ នាក់ និងព្យាបាលជាសះ ១៨ នាក់ ៕

ប្រភព៖ មតិអ្នក