វាជារឿងដែលអ្នកលក់ម៉ាស និងអាកុលលាងដៃគួរដឹង ហើយពេលនេះក្រុមការងារចម្រុះចុះស្រង់តម្លៃលក់ម៉ាស អាកុលលាងដៃ និងទឹកលាងដៃសម្លាប់មេរោគនៅតាមឱសថស្ថានក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់ការលើកតម្លៃទំនិញលើទីផ្សារ។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបបានសហការជាមួយសាខាកាំកុងត្រួលបានចុះស្រង់តម្លៃលក់ម៉ាស អាកុលលាងដៃ និងទឹកលាងដៃសម្លាប់មេរោគនៅតាមឱសថស្ថានក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងអនុវត្តន៍តាមសេចក្តីអំពាវនាវរបស់ក្រសួងពាណិជ្ជកម្មអំពីការរក្សាតម្លៃទំនិញលើទីផ្សារដល់ម្ចាស់ហាងទំនិញ និងម្ចាស់ឱសថស្ថាន ។
ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថាតម្លៃមានភាពខុសគ្នាទៅតាមហាងនីមួយៗ។ ទោះយ៉ាងណាមិញ យើងសង្ឃឹមថាតាមហាងនីមួយៗ និងព្យាយាមរក្សាតម្លៃដដែល ដោយមិនតំលើងថ្លៃក្នុងខណៈពេលជួបរឿងបែបនេះ៕
សូមទស្សនារូបភាព៖