ក្រុងព្រះសីហនុ៖ កាលពីថ្ងៃទី ១០ ខែមិនា ឆ្នាំ២០២០ មានចោរជនជាតិចិនមួយក្រុមបានចូលប្លន់ក្នុងម៉ាត មួយកន្លែងនៅឯក្រុងព្រះសីហនុ ។ ដំបូងធ្វើជាទិញទំនិញដើម្បីបង្វែរការយកចិត្តទុកដាក់របស់បុគ្គលិកក្នុងផ្សារ បន្ទាប់មកបានប្រើថ្នាំរំញោចបាញ់ទៅលើបុគ្គលិកលក់ និង មានគ្នីគ្នា៣នាក់ទៀតដែលជាជនជាតិចិនដូចគ្នាសម្រុកចូលទៅតាមក្រោយ ហើយធ្វើសកម្មភាពប្លន់ ព្រមទាំងចាប់ជំរិតបុគ្គលិក ។
អ្នកនៅក្នុងហេតុការណ៍នោះ បានប្រាប់ថា ករណីនេះបានកើតឡើងនៅម៉ាតមួយក្បែរកំពង់ផែក្រុងព្រះសីហនុ ។ក្រោយពីកើតហេតុ ប៉ូលីស និងអាវុធហត្ថ ក្រុងព្រះសីហនុបានទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស៊ើបអង្កេត ។ ប៉ុន្តែរហូតមកដល់ពេលនេះ ប៉ូលីសមិនទាន់បានបង្ហាញពីវឌ្ឍនភាពចុងក្រោយនៃករណីនេះទេ ។
គួរបញ្ជាក់ថា កន្លងទៅចោរជនជាតិបរទេសប្លន់នៅផ្សារទំនើបដែលរកស៊ីដោយជនជាតិចិន នៅព្រះសីហនុភាគច្រើន គឺប្លន់ទ្រព្យសម្បត្តិប៉ុណ្ណោះ តែករណីនេះត្រូវបានបង្កើនមួយកម្រិតទៀត ហើយសូម្បីតែបុគ្គលិកក្នុងផ្សារក៏ត្រូវបានចាប់ជំរិតដែរ ។ នេះបង្ហាញពីអសន្តិសុខសាធារណៈនៅព្រះសីហនុ ដែលគួរតែមានការយកចិត្តទុកដាក់ខ្ពស់ពីស្ថាប័នពាក់ព័ន្ធ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
មានវីដេអូខាងក្រោម៖