ពិតជាក្មេងៗដែលពូកែមែន! ពិធី​ប្រគល់​ពាន​រង្វាន់​ដល់​បេក្ខជន​ជ័យ​លាភី កម្មវិធី​ប្រកួតប្រជែង​អាន ស្មូត​កំណាព្យ និង​តែង​និពន្ធ “ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន”…

បេក្ខជន​ជ័យ​លាភី៩ រូប បាន​ទទួល​ពាន​រង្វាន់​ក្នុង​កម្មវិធី​ប្រកួតប្រជែង​អាន ស្មូត កំណាព្យ តែង​និពន្ធ ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ពី​សំណាក់​លោក​ជំទាវ​កិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ ទិវា​ជាតិ​អំណាន១១ មីនា ២០២០។ បេក្ខជន​ជ័យ​លាភី​ទាំង​នោះ​រួមមាន៖

១.ជ័យ​លាភី​ថ្នាក់​ជាតិ ផ្នែក​អាន​អត្ថបទ៖ ជ័យលាភីលេខ១៖ យុវសិស្ស នាង អេលីណា មក​ពី​ខេត្ត​រតនគិរី ជ័យលាភីលេខ២៖ យុវសិស្ស ឡុង សុដាវដ្តី មក​ពី​ខេត្ត​ព្រៃវែង ជ័យលាភីលេខ៣៖ យុវសិស្ស ដុស ស្រីធា មក​ពី​ខេត្ត​តាកែវ។

២.ជ័យ​លាភី​ថ្នាក់​ជាតិ ផ្នែក​​ស្មូត​កំណាព្យ៖ ជ័យលាភីលេខ១៖ យុវសិស្ស គុណ គា មក​ពី​ខេត្ត​ព្រះសីហនុ ជ័យលាភីលេខ២៖ យុវសិស្ស ហ៊ុន ធីតា មក​ពី​ខេត្ត​តាកែវ ជ័យលាភីលេខ៣៖ យុវសិស្ស ខំ ឃុននី មក​ពី​ខេត្ត​កំពង់ធំ។

៣.ជ័យ​លាភី​ថ្នាក់​ជាតិ ផ្នែក​​តែង​និពន្ធ៖ ជ័យលាភីលេខ១៖ យុវសិស្ស ហេង មៀនមៀន មក​ពី​ខេត្ត​តាកែវ ជ័យលាភីលេខ២៖ យុវសិស្ស ងួន សុធារីកា មក​ពី​ខេត្ត​កំពត ជ័យលាភីលេខ៣៖ យុវសិស្ស កាន ស្រីនីត មក​ពី​ខេត្ត​ព្រៃវែង៕