ស្ត្រីម្នាក់ជិះម៉ូតូមកពីជួបប្តី ឆ្ពោះទៅស្រុកកំណើត ត្រូវរថយន្តកៀរនិងកិនស្លា.ប់

ភ្នំពេញ៖ នៅវេលាម៉ោង ​​​​​​​​​​​​​​​​​​​​​​១៨និង៣០ ថ្ងៃទី ០៩ មិនា ២០២០ ​​​​​​​​​​​​​​​​​​​​​​​​​​​ចំណុចលើមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងភូមិបាក់ខែងលើ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ត្រីវ័យ៤១ឆ្នាំ ម្នាក់ជិះម៉ូតូម្នាក់ឯងសុខៗស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកមកក្បែររួចកៀរអោយដួល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចូលក្រោមកង់ក្រោយរថយន្ត កិនចំពាក់កណ្តាលខ្លួនស្ត្រីរងគ្រោះបែកផ្លោកនោមស្លា.ប់ភ្លាមមួយរំពេច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយរថយន្តបង្ករបើកគេចបាត់ស្រមោល ។

សពស្ត្រីរងគ្រោះមានឈ្មោះ ប៉ោ ចន្ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភេទស្រីអាយុ៤១ឆ្នាំ មានស្រុកកំណើតនៅភូមិភ្នំដិល ឃុំតាំងក្រាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រុកបាធាយ ខេត្តកំពង់ចាម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជិះម៉ូតូម៉ាក ស៊ូមមើអិច ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ 1FW-8106 ធ្វើដំណើរពីជើងទៅត្បូង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មុនពេលកើតហេតុ បើតាមសម្តីសាច់ញាតិ បានអោយដឹងថា ស្ត្រីរងគ្រោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើដំណើរមកពីកន្លែងប្តីធ្វើការនៅឯង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អូរដឹម ចោមចៅ ដោយបានធ្វើដំណើរតាមផ្លូវខាងលើឆ្ពោះទៅផ្ទះនៅឯស្រុកកំណើត លុះដល់ម៉ោងកើតហេតុក៏មានគេខលប្រាប់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជនរងគ្រោះបានស្លា.ប់ដោយជួបគ្រោះថ្នាក់ចរាចរណ៍ បាត់ទៅហើយ ។

ក្រោយកើតហេតុ ​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ូលិសមូលដ្ឋាន សហការជាមួយផ្នែកចរាចរណ៍ខណ្ឌ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចុះវាស់វែង រៀបចំឯកសារប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯប្រពៃណីព្រោះរថយន្តបង្ករ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនស្គាល់ម៉ាក បានបើករត់បាត់ហើ ៕