ចុម ហ្សាណា និយាយអីខ្លះនៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ! ដូចជាមានការធ្វើ challenge ខ្លះសម្រាប់អ្នកគាំទ្រថែមទៀតផង…

នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ កញ្ញា រ់េត សូហ្សាណា បានបង្ហោះសាររៀបរាប់ថា៖ ជាធម្មតាមនុស្សស្រីយើងអាចមិនសូវមានទម្លាប់ និងឱកាសប្រាប់គ្នាថាគ្នាយើងអស្ចារ្យប៉ុណ្ណាទេ អញ្ចឹងថ្ងៃហ្នឹងខ្ញុំចង់ប្រាប់អ្នកដែលខ្ញុំ tag ថាអ្នកគឺជាមនុស្សស្រីដែលធ្វើឲ្យជីវិតខ្ញុំកាន់តែប្រសើរឡើង ហើយចង់ឲ្យអ្នកដឹងថាអ្នកពិតជាពូកែ ស្រស់ស្អាត និងពោរពេញដោយក្តីស្រឡាញ់។ អរគុណដែលឲ្យខ្ញុំស្គាល់អ្នក!។

ដើម្បីចូលរួមក្នុង challenge នេះ សូមបង្ហោះរូបថតរបស់អ្នកតែម្នាក់ឯង 1 សន្លឹក កូពី caption នេះទាំងមូល រួច tag មនុស្សស្រីដែលអ្នកគិតថាអស្ចារ្យ 8 នាក់ដើម្បីឲ្យគាត់បន្ត challenge មួយនេះទៅមនុស្សស្រីដទៃ ហើយសង្ឃឹមថានឹងមានឈ្មោះខ្ញុំនៅក្នុងនោះដែរ។

អរគុណ (ឈ្មោះអ្នក tag) ដែលបាន tag ខ្ញុំចូល។ សម្រាប់អ្នកដែលខ្ញុំមិនបាន tag សូមកុំអាក់អន់ចិត្តណា៎ ខ្ញុំគ្រាន់តែ tag អ្នកដែលខ្ញុំគិតថានឹងចូលរួម។ អ្នកមានពេល 24 ម៉ោងដើម្បីចូលរួម! រីករាយទិវាសិទ្ធិនារីអន្តរជាតិ 8 មីនា! *កំណត់សម្គាល់ផ្ទាល់ខ្លួន*

ហ្សាណា សូមផ្ញើ challenge នេះទៅកាន់បងប្អូនស្ត្រីទាំងអស់ ដើម្បីជាការបង្ហាញ ពីភាពជឿជាក់ ពូកែ រឹងមាំ និងស្រស់ស្អាតរបស់អ្នក និងបង្កើនទំនុកចិត្តដល់ស្ត្រីដែលអ្នកតែងតែស្ងើចសសើរ! អញ្ចឹងបងប្អូនអាច tag Cellcard ឬ Suzana Reth ជាអ្នក challenge ដើម្បីចាប់ផ្តើម៕