ទ្រាំមិនបានទេ សុំប្តឹងមួយ! គណនីមួយឈ្មោះ Srey leak បានបង្ហោះរូបភាព បងប្រុស Dara Sun ដោយសង្ស័យថាគាត់មានផ្ទុកមេរោគ Covid-19…

កាលពីពេលថ្មីៗនេះ រឿងរ៉ាវដ៏សែនឈឺក្បាលនោះគឺ ពាក់ព័ន្ធនឹងវីរុស Covid-19 ដែលបានវាយលុកសុភមង្គលរបស់មនុស្សជាតិទូទាំងពិភពលោក។ វីរុសនេះ ផងដែរត្រូវបានគេរកឃើញថាវាបានជ្រាតចូល មកដល់ប្រទេសកម្ពុជាហើយ ហើយវាបាននឹងកំពុងតែជះឥទ្ធិពលយ៉ាងនោះមិនទាន់ដឹងច្បាស់នៅឡើយទេ។

បើនិយាយអំពីមេរោគនេះ ស្រាប់តែមានគណនីមួយឈ្មោះថា Srey leak បានបង្ហោះរូបភាព បងប្រុស Dara Sun ដោយសង្ស័យថាគាត់មានផ្ទុកមេរោគ Covid-19 ។ ដោយចោតថា បងប្រុសបានទៅប្រទេសជប៉ុន ជាមួយប្រពន្ធគាត់ដែលជាជនជាតិជប៉ុន ប៉ុន្តែជាក់ស្តែងយ៉ាងណានោះគឺមិនទាន់ដឹងច្បាស់នៅឡើយទេ។

យ៉ាងណាមិញ បងប្រុស Dara Sun បានសរសេរសារឆ្លើយតបទៅវិញនៅលើគណនីរបស់គាត់ថា៖ ខ្ញុំសូមបដិសេធចំពោះឈ្មោះ Srey leak ដែរយករូបភាពខ្ញុំមកផុសគ្មានភាពច្បាស់លាស់។ ខ្ញុំគ្មានទៅជប៉ុននៅក្នុងឆ្នាំ2020 ទេ។ ខ្ញុំនៅប្រទេសកម្ពុជារហូត។ ខ្ញុំដាក់ពាក្យបណ្ដឹងតាមច្បាប់ចំពោះឈ្មោះ Srey leak នឹង។ សូមអគុណ ៕