ថៃ៖ តារាសម្តែងស្រីរាងស្រឡូន មុខស្អាតថែមទាំងបុិនប្រសព្វនឹងការសម្តែងខ្ពស់នាង Taew Natapohn ។ តួឯកស្រីរូបនេះបានធ្វើអោយមហាជនក្នុងប្រទេស និងក្រៅប្រទេសកោតសរសើរមិនតិចនោះទេ ពីស្នាដៃការសម្តែងខ្ពស់ និងរូបសម្រស់របស់នាង ជាពិសេសនោះគឺរាងដ៏ស្រឡូនស្រស់ស្អាតរបស់នាងតែម្តង ។
ថ្មីៗនេះផងដែរតារាស្រីរូបនេះបាន និយាយថា នាងនិយមចូលចិត្តលេងកីឡានិងការហាត់ប្រាណមិនថា នៅផ្ទះឬទៅក្រៅជាមួយមិត្តភក្តិនោះទេ នាងតែងតែឆ្លៀតហាត់ប្រាណមិនដែលខានឡើយ ។ នាងបានបន្តទៀតថា នេះជាមូលហេតុដែលធ្វើអោយនាងមានរូបរាងស្រឡូន បើទោះបីជារាងតូចក៏ពិតមែន តែសាច់របស់នាងគឺហាប់ណែនល្អណាស់ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមរូបភាពខាងក្រោម៖