ពិតជាប្ដីល្អមែន! លោក ខេមរះ សិរីមន្ត បាននិយាយពាក្យផ្អែមល្ហែមទៅ កាន់ប្រពន្ធ ក្នុងថ្ងៃទិវានារី អន្តរជាតិ៨ មីនា នេះថា …

ភ្នំពេញ៖ ប្រិយមិត្តបានដឹងរួចមកហើយថា ​​​​​​​​​​​​​​​​​​​នៅថ្ងៃនេះគឺ ០៨មិនា ជាទិវានារីអត្តរជាតិ ​​​​​​​​​​​​​​​​​ដែលត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ​​​​​​​​​​​​​​​​​​​​ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី ​​​​​​​​​​​​​​​​​​​​​​​​និងគេចផុតពីទង្វើជិះជាន់នានា ។

នៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែមីនា ​​​​​​​​​​​​​​​​​​​ឆ្នាំ ២០២០ នេះផងដែរ គេប្រទះឃើញ ​​​​​​​​​​​​​​​​​​​​​តារាចម្រៀងលោក ខេមរៈ សិរីមន្ត ​​​​​​​​​​​​​​​បានបង្ហោះរូបភាពដ៏ផ្អែមល្ហែមជាមួយភរិយាខ្លួន ​​​​​​​​​​​​​​​​​​ព្រមទាំងភ្ជាប់សារដ៏មានន័យមួយថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«រីករាយថ្ងៃទិវាសិទ្ធិនារី8មីនា ប្រពន្ធសំលាញ់ នឹងបងប្អូនទាំងអស់គ្នា ។​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​ហើយសូមជូនពបងប្អូនទាំងអស់គ្នា ​​​​​​​​​​​​​​​​​​​​​​មានសុខភាពល្អ ឈ្នះអស់ជំងឺ ជាពិសេសជំងឺកូរូណា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កុំអោយមកបៀតបៀនបងប្អូនបានឡើយ ដើម្បីកាពារ, ​​​​​​​​​​​​​​​​​​​​លាងដៃជាមួយសាប៊ូអោយបានញឹកញាប់ណាពាក់ម៉ាស់ផង» ៕